ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីល​ដាក់​លិខិតសុំសិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាល់​ទាត់ពិភពលោក​នារី​ឆ្នាំ២០២៧

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងកីឡារបស់ប្រទេសប្រេស៊ីលលោក Andre Fufuca បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីលបានដាក់លិខិតមួយច្បាប់ទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ FIFA ដើម្បីស្នើសុំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ស្ត្រីឆ្នាំ២០២៧។

លោក Fufuca បានបង្ហាញឯកសារទៅប្រធាន FIFA លោក Gianni Infantino ខណៈពេលដែលគាត់នៅទីក្រុង Rio de Janeiro សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa Libertadores ដែលត្រូវបានឈ្នះដោយក្លបប្រេស៊ីល Fluminense ជាលើកដំបូង។

លោក Fufuca បាននិយាយនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថា “ខ្ញុំបានប្រគល់លិខិតទៅឱ្យ FIFA និងសហព័ន្ធបាល់ទាត់ប្រេស៊ីលក្នុងនាមប្រធាន។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលធ្វើឱ្យជាផ្លូវការនូវចេតនារបស់ប្រទេសប្រេស៊ីលក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០២៧ ហើយការធានារបស់រដ្ឋាភិបាលតម្រូវឱ្យប្រទេសនានាដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក” ។

អាល្លឺម៉ង់ បែលហ្ស៊ិក និងហូឡង់ បានដាក់សំណើរួមគ្នាកាលពីខែមេសា ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត ខណៈការដេញថ្លៃរួមគ្នាផ្សេងទៀត រួមមានសហរដ្ឋអាមេរិក និងម៉ិកស៊ិក។ ប្រទេសប្រេស៊ីល និងអាហ្វ្រិកខាងត្បូង គឺជាប្រទេសផ្សេងទៀតដែលដាក់សំណើដេញថ្លៃ។

សភា FIFA នឹងតែងតាំងម្ចាស់ផ្ទះតាមរយៈការបោះឆ្នោតជាសាធារណៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់នារីឆ្នាំ២០២៣នេះ ដែលត្រូវបានគ្រងជើងឯកដោយក្រុមនារីអេស្ប៉ាញ។ ចំណែកសហរដ្ឋ​អាមេរិក ម៉ិកស៊ិក និង​កាណាដា នឹង​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត World Cup ផ្នែក​បុរស​នៅ​ឆ្នាំ២០២៦

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖