ព័ត៌មានទាន់ហេតុការណ៍៖

បិទហាងថែរក្សាសម្ផស្សប៉ាស្ទ័រ Institute និងមន្ទីរសម្រាកព្យាបាល១កន្លែង ចាប់ពីថ្ងៃទី៨​ វិច្ឆិកានេះតទៅ

ចែករំលែក៖

 ភ្នំពេញ៖ យោងតាម​សេចក្តីជូនដំណឹងរបស់​ក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ បានចេញសេចក្ដីសម្រេចស្ដីពីការបិទហាងថែរក្សាសម្ផស្ស ប៉ាស្ទ័រ Institute ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង និងបិទមន្ទីរសម្រាកព្យាបាល វេជ្ជសាស្រ្តសហគមន៍ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅខណ្ឌ៧មករា ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ បន្ទាប់ពីរកឃើញថាហាងកែសម្ផស្ស និងមន្ទីរសម្រាកព្យាបាលនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

បើតាមសេចក្ដីប្រកាស ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងសម្រេចបិទហាងថែរក្សាសម្ផស្ស ប៉ាស្ទ័រ Institute មានទីតាំងស្ថិតនៅផ្ទះលេខ២០១ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានម្ចាស់ហាងឈ្មោះ លោកស្រី TRIN THIVUHA ដោយមូលហេតុពុំមានច្បាប់អនុញ្ញាតពីក្រសួងសខាភិបាល។

ដោយឡែក​មន្ទីរសម្រាកព្យាបាល វេជ្ជសាស្រ្តសហគមន៍ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣៣ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ហេង សៀកឡេង ក៏ត្រូវបានក្រសួងសម្រេចបិទដែរ ដោយមូលហេតុពុំមានច្បាប់អនុញ្ញាតពីក្រសួងសខាភិបាល៕

ដោយ៖សហការី


ចែករំលែក៖