ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី០៩ វិច្ឆិកា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៣ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែវិច្ឆិកា ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ៖

+ជួញដូរ ២ករណី ឃាត់ ៣នាក់(ស្រី ០នាក់)

+រក្សាទុក ដឹកជញ្ជូន ៦ករណី ឃាត់ ១៤នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ៨ករណី ឃាត់ ២៦នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែវិច្ឆិកា រួមមាន ៖

មេតំហ្វេតាមីន(Ice) = ២១,៦១ក្រាម និង១១កញ្ចប់តូច។

-កេតាមីន(Ke) = ១៨៤,២០ក្រាម។

-អុិចស្តាសុី(mdma) = ៧០,៤៥ក្រាម។

-កញ្ឆា  = ៣៤,៦០ក្រាម។

លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៦អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ ចាប់យកMDMA ៧០,៤៥ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ២០,៧៣ក្រាម។

៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤០ក្រាម។

៤ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៥ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២៤ក្រាម។

៦ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១១កញ្ចប់តូច។

PM : ២អង្គភាព

១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកKe ១៨៤,២០ក្រាម និងកញ្ឆា ៣៤,៦០ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ០,២៤ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖