ព័ត៌មានទាន់ហេតុការណ៍៖

គ្រូ​បង្វឹកក្រុមបិសាចក្រហមរងការ​ពិន័យ​មិន​ឲ្យ​ដឹកនាំ​​ក្រុម១​ប្រកួតដោយសារទទួលបានកាតលឿង

ចែករំលែក៖

លោក Erik ten Hag គ្រូ​បង្វឹក​របស់​ក្លិប​បិសាចក្រហម Manchester United នឹង​​ខក​ខាន​ការ​ដឹកនាំ​ក្រុម​នៅ​ប្រកួតក្របខ័ណ្ឌ Premier League បន្ទាប់​របស់​គាត់ ដែល​ត្រូវ​លេង​តទល់​​ជាមួយក្រុម Everton ​ដោយ​សារ​តែ​គ្រូ​បង្វឹក​សញ្ជាតិ​ហុល្លង់​រូបនេះ​​ទទួល​បាន​កាត​លឿង​ទី ក្នុង​រដូវកាល​នេះអំឡុង​ពេល​ប្រកួត​ទល់​នឹង Luton Town កាល​ពី​ថ្ងៃ​សៅរ៍សប្តាហ៍មុន

ក្រុមបិសាចក្រហម​បាន​យក​ឈ្នះក្រុមភ្ញៀវ Luton Town ក្នុង​លទ្ធផលដែល​ជា​ការ​រក​គ្រាប់​បាល់​បាន​ពី​សំណាក់​ខ្សែការពារ Victor Lindelof នៅនាទីទី៥៩។ លោក Erik ten Hag នឹង​មិន​អាច​នៅ​ឈរ​បញ្ជា​កូន​ក្រុម​របស់​ខ្លួនពេល​ប្រកួត​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ Everton នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកាខាងមុខនេះបានទេ

ដោយ​ឡែក​កាត​លឿងលើក​ដំបូង​ដែល​លោក Erik ten Hag ទទួល​បាន គឺ​ការ​ប្រកួត​ទល់​នឹង​ក្រុមកាំភ្លើង​ធំ Arsenal និងទល់នឹងក្រុម Tottenham Hotspur ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាន​ព្យួរ​មួយ​ប្រកួត​បន្ទាប់។

គួរបញ្ជាក់ថា ក្រុមបិសាចក្រហមបច្ចុប្បន្នកំពុងឈរលេខរៀងទី៦នៅ Premier League មាន២១ពិន្ទុ ពីការប្រកួតចំនួន១២។ ក្រុមនេះហាក់មិនទាន់ធ្វើបានល្អសោះក្នុងដើមរដូវកាលនេះ ដោយមានពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាង ហើយបានបាត់បង់ការប្រជែងពានរង្វាន់ League Cup ផងដែរនៅរដូវកាលនេះ ខណៈនៅ Champions league ក្រុមបិសាចក្រហមកាន់តែដុនដាបដោយកំពុងឈរបាតតារាងប្រឈមនឹងការធ្លាក់ចេញពីក្នុងវគ្គជម្រុះតាមពូលផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ dailypost.com)


ចែករំលែក៖