ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនៗ ស្អាតៗ កូនអ្នកមាន អភិជន សម្ដែងឡានណាស់ គឺប្រើ រថយន្តជាច្រើនគ្រឿងបំពង់សុីមាំងលឺសំឡេងខ្លាំងៗ បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូនគាំទ្រទេ យុវជនបែបៗនេះ ? ទីបំផុត ! ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបង្ហោះតាមបណ្តាញព័ត៌មានសង្គម មានករណីរថយន្តជាច្រើនគ្រឿងបំពង់សុីមាំងលឺសំឡេងខ្លាំងៗ បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបទបញ្ជាឲ្យកម្លាំងចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។ 

សូមបញ្ជាក់ថា ៖ បើជាយុវជន ទំពាំងស្នងឬស្សី សរសរទ្រូងនៃប្រទេសជាតិ ធនធានមនុស្ស ជាកូនអ្នកមាន ជាកូនអភិជន ត្រូវសាងអំពើល្អក្នុងសង្គម មិនត្រូវធ្វើឱ្យសង្គមស្អប់ខ្ពើម ធ្វើអោយអាណាព្យាបាល អាប់មុខទេ ! ធ្វើល្អទៅព្រោះអ្នកមានអនាគតល្អណាស់ ស័ក្តិសម ទ្រព្យសម្បត្តិ ភាពស្អាត ហុឺហា ដើម្បីក្លាយជាយុវជនគំរូ តាមគន្លងសីលធម៌ សុជីវធម៌ ក្នុងការរស់ក្នុងសង្គម ប្រទេសយើងមានច្បាប់នេះ ! ៕ 

ដោយ ៖ សហការី


ចែករំលែក៖