ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែឃាត់ខ្លួនមុខ​សញ្ញាលួចទ្រព្យ​សម្បត្តិអ្នកដទៃនិងទទួលផល៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១១ ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ​២០២៣នៅចំណុច ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុក សង្កែ ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំលោកឧត្តម សេនីយ៍ទោ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង​និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការងារនគរបាល​ព្រហ្មទណ្ឌ,លោកវរសេនីយ៍ទោ​ យុ​ត​ តុង​ហូ​ អធិការនគរ​បាល​ស្រុក​សង្កែ​ បានដឹកនាំកម្លាំងជំនាញនៃអធិការ ដ្ឋាននគរបាលស្រុករួមជា​មួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ ស៊េីបអង្កេតបង្ក្រាបឃាត់ខ្លួន​ជនសង័្សយលួចនិងទទួលផលចោរកម្មចំនួន០៣នាក់គឺ៖

១-ឈ្មោះ ឈួម សុភី ភេទប្រុស អាយុ៣៤ឆ្នាំ មានទី លំនៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង (អ្នកលួច),២-ឈ្មោះ ជឿន សុខរិទ្ធ ភេ​ទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង(អ្នកលួច) និង ៣-ឈ្មោះ អ៊ួប សារឿប ភេទប្រុស អាយុ៣៩ឆ្នាំ  មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង  (ទទួលផល) ។

ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រ​មាណ២២និង៣០នាទីនៅចំណុចក្រុមទី០៥ ភូមិក្រ​ឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពេីលួច មានស្ថានទម្ងន់ទោស (ហែកជញ្ជាំងស័ង្កសីចូលលួចយកទ្រព្យសម្បត្តិ) និងការទទួល​ផលចោរកម្ម១ករណីកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណនិងចំនួនបានធ្វេីសកម្មភាពហែកជញ្ជាំងស័ង្កសីលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ អ៊ាន ប៊ុន ភេទប្រុសអាយុ ៤២ឆ្នាំមានទីលំ​នៅចំណុចកេីតហេតុខាងលេីធ្វើឲ្យបាត់បង់សម្ភារះរួម​មាន៖

-ធុងបាស ពណ៌ខ្មៅ ចំនួន០១

-អាំភ្លី ពណ៌ខ្មៅ ចំនួន០១គ្រឿង

-ចង្ក្រានហ្គាស ពណ៌ក្រហម ចំនួន០១

-ទូរស័ព្ទដៃស៊េរីចាស់ ពណ៌ស ចំនួន០១គ្រឿង។ 

ក្រោយពីទទួលបណ្តឹងរួចសមត្ថកិច្ចបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួន ហើយពេលជន សង្ស័យទាំងពីរនាក់ ឆ្លេីយសារភាពថា ពួកខ្លួនបានចូលលួចយកទ្រព្យសម្បត្តិ របស់ជន​រងគ្រោះខាងលេីពិត ប្រាកដមែន និងបានយកអាំភ្លី ពណ៌ខ្មៅចំនួន០១ និងធុងបាស ពណ៌ខ្មៅ ចំនួន០១ យកទៅលក់ឱ្យឈ្មោះ អ៊ួប សារឿប ភេទប្រុស អាយុ​៣​៩ឆ្នាំ មានទីលំនៅភូមិបញ្ញាឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់​ដំ​បង​។ នៅពេលសាកសួរបានដកហូតសម្ភារះប្រគល់ជូនម្ចាស់វិញ។ 

ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖