ខេត្តប៉ៃលិន ៖ នារសៀលថ្ងៃអង្គារ ២កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, លោក សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។
សូមបញ្ជាក់ថា ៖ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី លោក គឹម ម៉េង ប្រធាន សាលាដំបូងខេត្តប៉ៃលិន លោក សេង គីមឡាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក ទួន សុខុន ទីប្រឹក្សាអមក្រសួងយុត្តិធម៌ លោក ទិត សារឿន អគ្គនាយករងកិច្ចការរដ្ឋបាលតុលាការ លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី លោកហ៊ឹម វ៉ិចតេលា ប្រធាននាយកដ្ឋានអាជ្ញាសាលា និងកញ្ញា ហួត វណ្ណី ប្រធានការិយាល័យនៃនាយកដ្ឋានក្រឡាបញ្ជី ព្រមទាំងមន្ត្រីតុលាការ សរុបចំនួន៣៩រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖
១. ការពិនិត្យវឌ្ឍនភាពការងារ
២. បញ្ហាប្រឈម
៣. សំណូមពរ និង
៤. យន្តការដោះស្រាយចំពោះសំណូមពរ ៕
ដោយ ៖ សិលា