ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការក្រសួងយុត្តិធម៌​​ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងមន្ត្រី​តុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នារសៀលថ្ងៃអង្គារ ២កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣,  លោក សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងមន្ត្រី​តុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។ 

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី លោក គឹម ម៉េង ប្រធាន សាលាដំបូងខេត្តប៉ៃលិន លោក សេង គីមឡាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត​ប៉ៃលិន លោក ទួន សុខុន ទីប្រឹក្សាអមក្រសួងយុត្តិធម៌ លោក ទិត សារឿន អគ្គនាយករងកិច្ចការរដ្ឋបាលតុលាការ លោកស្រី​ ស្មាន់​ វណ្ណធីតា​ ប្រធាននាយកដ្ឋានក្រឡាបញ្ជី​​ លោក​ហ៊ឹម​ វ៉ិចតេលា​ ប្រធាននាយកដ្ឋានអាជ្ញាសាលា​ និងកញ្ញា ហួត វណ្ណី ប្រធានការិយាល័យនៃនាយកដ្ឋានក្រឡាបញ្ជី ព្រមទាំងមន្ត្រី​តុលាការ សរុបចំនួន៣៩រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖

១. ការពិនិត្យវឌ្ឍនភាពការងារ

២. បញ្ហាប្រឈម

៣.​ សំណូមពរ និង

៤. យន្តការដោះស្រាយចំពោះសំណូមពរ ៕

ដោយ ៖ សិលា


ចែករំលែក៖