មន្ទីរបញ្ចកោណកាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានស្វាគមន៍ការបន្តទំនាក់ទំនងយោធាកម្រិតខ្ពស់ជាមួយប្រទេសចិនដែលត្រូវបានកាត់ផ្តាច់ដោយទីក្រុងប៉េកាំងកាលពីជាងមួយឆ្នាំមុន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា “ការរក្សាបាននូវទំនាក់ទំនងបើកចំហរវាងយោធាទាំងពីរ គឺចាំបាច់ដើម្បីជៀសវាងការយល់ច្រឡំ និងការគណនាខុសដែលអាចនាំទៅរកវិបត្តិឬជម្លោះ”។
ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃទី 15 ខែវិច្ឆិកាបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅ San Francisco សហរដ្ឋអាមេរិក។ នេះគឺជាជំនួបផ្ទាល់លើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ចាប់តាំងពីកិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលីកាលពីឆ្នាំមុន។
ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃទី 14 ខែវិច្ឆិកា ប្រធានាធិបតី Joe Biden បាននិយាយថា គោលបំណងនៃជំនួបរបស់គាត់ជាមួយប្រធានាធិបតី Xi Jinping គឺដើម្បីបន្តទំនាក់ទំនងធម្មតាជាមួយប្រទេសចិន រួមទាំងបណ្តាញទំនាក់ទំនងយោធាផងដែរ។ យោងតាមលោកប្រធានាធិបតី Biden លោកកំពុងស្វែងរកមធ្យោបាយកែលម្អទំនាក់ទំនងអាមេរិកជាមួយប្រទេសចិន បន្ទាប់ពីភាពតានតឹងមួយរយៈ។
ប្រទេសចិនបានផ្អាកទំនាក់ទំនងផ្លូវការជាមួយយោធាអាមេរិក រួមទាំងការទំនាក់ទំនងកម្រិតបញ្ជាការ ការសម្របសម្រួលគោលនយោបាយការពារជាតិ និងការប្រឹក្សាសន្តិសុខដែនសមុទ្រកាលពីឆ្នាំមុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់កោះតៃវ៉ាន់ (ប្រទេសចិន) ប្រធានសភាតំណាងរាស្រ្តអាមេរិកនៅពេលនោះគឺលោកស្រី Nancy Pelosi ។
លើសពីនេះ ប្រធានបទពិភាក្សាផ្សេងទៀតរវាងមេដឹកនាំទាំងពីរក៏បានរួមបញ្ចូលផងដែរនូវបញ្ហាទាក់ទងនឹងជម្លោះ Hamas-Israel ជម្លោះរុស្ស៊ី-អ៊ុយក្រែន តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាវិស័យពាណិជ្ជកម្ម និង សេដ្ឋកិច្ច៕ ដោយ៖ ធីរីណា
រូបថត៖ Reuters