ព័ត៌មានទាន់ហេតុការណ៍៖

អាកាសចរណ៍ពិភពលោកបានទទួលរងការខាតបង់យ៉ាងធ្ងន់ដោយសារតែជម្លោះជាបន្តបន្ទាប់

ចែករំលែក៖

បន្ទាប់ពីកូវីដ-១៩ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំង ពេលនេះនៅមានជម្លោះនៅមជ្ឈិមបូព៌ាមិនត្រឹមតែបណ្តាលឱ្យមានការថយចុះនៃចំនួនអ្នកដំណើរដែលកក់សំបុត្រនៅក្នុងប្រទេសជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យជើងហោះហើរត្រូវចំណាយពេលយូរជាងមុន ដោយសារពួកគេត្រូវហោះហើរជៀសតំបន់សង្រ្គាម។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg មជ្ឈិមបូព៌ាគឺជាផ្លូវបំបែកជាសកលសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសជាយូរមកហើយ។ ជារៀងរាល់ថ្ងៃ យន្តហោះរាប់រយគ្រឿងធ្វើដំណើរឆ្លងកាត់តំបន់នេះទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុបនិងអាស៊ី។
ដូច្នេះហើយ នៅពេលដែលជម្លោះផ្ទុះឡើងនៅក្នុងតំបន់នេះនិងកន្លែងក្តៅជាច្រើនទៀត ប្រតិបត្តិការផ្លូវហោះហើរឆ្លងកាត់ទីនេះកាន់តែពិបាក។ ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែធ្វើការកែសម្រួលជាច្រើនដើម្បីធានាសុវត្ថិភាព។
កន្លងមក ជម្លោះអូសបន្លាយនៅមជ្ឈិមបូព៌ា បានបណ្តាលឱ្យប្រទេសយេម៉ែន ស៊ីរី និងស៊ូដង់ ក្លាយជាតំបន់គ្មានការហោះហើរសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើន។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរបស់សហរដ្ឋអាមេរិកនិងអង់គ្លេសក៏ជារឿយៗជៀសវាងដែនអាកាសអុីរ៉ង់ដោយដាក់ពង្រាយផ្លូវវែងជាងទៅកាន់លោកខាងលិច ដោយឆ្លងកាត់ប្រទេសអុីរ៉ាក់។
មិនទាក់ទងនឹងមជ្ឈិមបូព៌ាទេ ប៉ុន្តែជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏បានបណ្តាលឱ្យផ្លូវហោះហើរសកលជាច្រើនត្រូវបានពង្រីកនៅពេលដែលប្រទេសទាំងពីរបិទដែនអាកាសដ៏ធំដល់ប្រតិបត្តិករឆ្លងដែនជាច្រើន។ គួរកត់សម្គាល់ថាការផ្អាកនៃផ្លូវ Great Circle (ផ្លូវខ្លីបំផុត) ឆ្លងកាត់ស៊ីបេរី ដែលជាច្រកដ៏ពេញនិយមរវាងអឺរ៉ុបនឹងអាស៊ី៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖