ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញពីការឈ្វេងយល់បន្ថែមពីបង្គោលសញ្ញា និងសញ្ញាលើរបារ៖ បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១០គ.ម) | បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) |បង្គោលសញ្ញាផ្លូវកោង ឬ តំរង់ផ្លូវ | បង្គោលសញ្ញាផ្លូវកោង (កោងគ្រោះថ្នាក់) | សញ្ញាលើរបារផ្លូវកោងទៅស្ដាំ កោងទៅឆ្វេង |សញ្ញាបង្ហាញឧបសគ្គ នៅខាងស្ដាំ នៅលើទ្រូងផ្លូវ នៅខាងឆ្វេង និងបង្គោលសញ្ញាផ្លូវរថភ្លើងឆ្លងកាត់
ក្រសួងសាធារណការ ក៏បានបង្ហាញពីផ្លាកសញ្ញាបង្ហាញផ្លូវរួមតូចនៅខាងស្ដាំ (CARRIAGE WAY NARROWS ON RHS)៖ សញ្ញានេះ ប្រើសម្រាប់ឱ្យអ្នកបើកបរ ប្រុងប្រយត្ន័ខាងមុខមានផ្លូវរួមតូចនៅខាងស្ដាំ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរប្រកបដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងគ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។
បន្ថែមពីនេះ ក្រសួង ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋសូមចូលរួមរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobil App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕
ដោយ៖ សហការី