ភ្នំពេញ៖ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសម្លាប់មនុស្សចំនួន ០២នាក់ និងមនុស្ស ២៣នាក់ទៀតរបួសធ្ងន់ស្រាល។ នេះបេីយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពដដែលបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសខាងលេីនេះ បានកើតឡើងចំនួន ១០លើក (យប់ ០៥លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី០នាក់), រងរបួសសរុប ២៣នាក់ (ស្រី ១២នាក់), រងរបួសធ្ងន់ ១៥នាក់ (ស្រី ០៦នាក់) រងរបួសស្រាល ០៨នាក់ (ស្រី ០៦នាក់) និងមិនពាក់មួកសុវត្ថិភាព ១៥នាក់ (យប់ ១០នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់), បត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ០នាក់) និង ងងុយ ០១លើក (ស្លាប់ ០នាក់)៕
ដោយ៖ សហការី