ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែតប្រទីប​ និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន​ ជាមួយសុខសុវត្ថិភាព​ និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ​ ក៏ដូចជាភ្ញៀវបរទេស

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល ២ថ្ងៃ  នៃព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែតប្រទីប​ និងសំពះព្រះខែ  អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន​ ជាមួយសុខសុវត្ថិភាព​ និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ​ ក៏ដូចជាភ្ញៀវបរទេស ជាពិសេស ចំណុះទូកងរបស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាល​ ក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ពីសំណាក់មហាជន ផងដែរ ។ នេះជាប្រសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី បន្តថា : កម្ពុជា​ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ​ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារៈ ​ ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វេីដំណេីរ​ និងទស្សនាកំសាន្តដោយភាពជឿជាក់បំផុត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា : នាថ្ងៃទីបី​ នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ សូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ រីករាយទស្សនាកម្រងរូបភាពផ្សេងៗ​ ប្រកបដោយភាពរីករាយ​ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា​ ក្នុងមហាគ្រួសារខ្មែរ​ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ៕

ដោយ ៖ សិលា 


ចែករំលែក៖