ភ្នំពេញ ៖ ប្អូន អន ផានិត មានអនាគតល្អហើយ ការតស៊ូរបស់អ្នក រៀនសូត្រ ទទួលបានផលវិជ្ជមាន ពិសេសពិតជាមានវាសនាខ្ពស់ សម្តេចតេជោ ហ៊ុន សែន ផ្គត់ផ្គង់លើការសិក្សា ស្នាក់នៅ ថវិកាសម្រាប់ទៅរៀន ទិញម៉ូតូអោយ ជួយឪពុកម្តាយក្នុង១ខែ ១លានរៀល ជួយសង់ផ្ទះថ្មីល្មមសមរម្យបានជ្រកកោនទៀត។ ប្រឹងឱ្យបានសម្រេចដើម្បីយកចំណេះដឹង ធ្វើការងារបម្រើជូនប្រទេសជាតិយើង ។
សូមញ្ជាក់ថា ៖ បន្ទាប់ពីទទួលបានការជួយជ្រោមជ្រែងពីសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ យុវសិស្សនិទ្ទេសA អន ផានិត បានមកដាក់ពាក្យប្រឡងចូលរៀន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហើយ ។
ក្មួយប្រុសប្រឡងបាក់ឌុប ជាប់និទ្ទេស A ដែលមានជីវភាពខ្វះខាតនិងឪពុកម្តាយពិការទាំង២នាក់ និងមានប្អូនស្រីម្នាក់ រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត និងរៀននៅវិទ្យាល័យ សម្តេច ជា សុីម អង្គរជ័យ ក្នុងវិទ្យាល័យនេះ មានសិស្សជាប់និទ្ទេស A ចំនួន៤ នាក់ មានស្រី២នាក់។
សូមបញ្ជាក់ថា៖ សូមអបអរសាទរ ប្អូន អន ផានិត និងក្រុមគ្រួសារ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយផ្គត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ រួមមាន ៖
១) ជួយឱ្យបានចូលរៀនវិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់ក្មួយ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ។
២) ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈឯកឧត្តម ហ៊ីង ប៊ុនហៀង ។
៣) សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សុមេធ ចុះផ្ទាល់នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ។
៤) ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេ កន្លងមកឲ្យអស់ ។
៥) ឧបត្ថម្ភប្រចាំខែ ១ លានរៀល ដល់ក្រួសារ ។
ការតស៊ូប្រកបដោយសុចរិត ទៀងត្រង់ ដឹងគុណ ឪពុកម្តាយ ប្រឹងរៀនសូត្រ គឺហុចផលមក ជួបវាសនា អនាគតល្អ សូមយុវជនទាំងអស់គ្នា ប្រឹងប្រែង ខណៈប្រទេសជាតិយើងមាន សន្តិភាព មានឱកាសសិក្សាបានល្អណាស់ ៕
ដោយ ៖ សុខ ខេមរា