ភ្នំពេញ៖ យុវជនមួយក្រុមមានគ្នា៧នាក់ជិះម៉ូតូមកអង្គុយលេងនៅក្នុងកោះពេជ្រស្រាប់តែមានក្រុមក្មេងទំនេីងមួយក្រុមទៀតជិះម៉ូតូប្រហែលជាង១០ម៉ូតូប្រដាប់ដោយដាវកាំបិតមកធ្វេីសកម្មភាពដេញកាប់បណ្តាលឱ្យខ្ទេចម៉ូតូនិងយកទូរស័ព្ទគូទំនាស់គេចខ្លួនបាត់មិនរំខានដល់សមត្ថកិច្ចឡើយ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅក្នុងកោះពេជ្រ អគារអាយ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសម្តីរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុពួកគេជិះម៉ូតូបួនគ្រឿងមានគ្នា៧នាក់មកពីព្រែកឯងមកអង្គុយលេងក្នុងកោះពេជ្រ លុះមួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនសង្ស័យប្រហែល១០ម៉ូតូមកធ្វើសកម្មភាពយកដាវកាប់ម៉ូតូជនរងគ្រោះខូចខាតអស់៤គ្រឿងថែមទាំងយកទូរស័ព្ទអស់ចំនួន២គ្រឿង រួចគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចមានចំណាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុខាសែនជ័យ