ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានកើតឡើងចំនួន ០៨លើក បណ្តាលឱ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ០៧នាក់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបេីកបរគោរពសិទ្ធអ្នកដទៃ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងចំនួន ០៨លើក (យប់ ០៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី០៣នាក់), រងរបួសសរុប ០៧នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៧នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ០៧នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់),ប្រជែងគ្រោះថ្នាក់ ០២លើក (ស្លាប់ ០៤នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០នាក់)៕
ដោយ៖ សហការី