ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ខ្សែ.កម្នាក់ត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ.ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមដងផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះម៉ូតូមកជិតហើយធ្វើសកម្មភាពឆក់យកខ្សែ.ក បម្រុងជិះគេចខ្លួន តែបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកងចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាងខ្សែ.ក០១ខ្សែប្រគល់ជូនជនរងគ្រោះវិញផងដែរ។

ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកចម្រៀងតាមភោជនីយដ្ឋានបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកខ្សែ.កពីជនរងគ្រោះនៅចំណុចខាងលើប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 

ដោយ៖ រ៉ារ៉ា


ចែករំលែក៖