ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកការងារជាបណ្តោះអាសន្នចំពោះនាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការ​រងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ​បាល​ស្រុក​ជុំគិរី

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈការចុះធ្វើអធិការកិច្ចប៉ុន្មាន​ថ្ងៃកន្លងមកនេះ ក្រុមការងារពិតជាបាន​រក​ឃើញថា លោកមេប៉ុស្តិ៍និងលោកអធិការរង​ទទួលផែនប្រឆាំងគ្រឿងញៀនពិតជាបានធ្វើខុសនិងវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិពិត​ប្រាកដ​មែន ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពត សំរេច​ផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក គង់ កប នាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគិរីចាប់ពីថ្ងៃនេះតទៅ ។

យោងតាមលិខិតបង្គាប់ការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា :

ប្រការនេះ៖ ត្រូវបានផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្ន នាយនគរបាលជាតិ ចំនួន ០២រូប ដូចមានឈ្មោះខាងក្រោមៈ

១- លោកវរសេនីយ៍ត្រី សែម សីហា អត្តលេខ ៧៩៣០៩ ឋានៈ អធិការរង ទទួលផែនការងារ ប្រឆាំង គ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។

២- លោកវរសេនីយ៍ត្រី គង់ កប អត្តលេខ ៤១៨៣២ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។ មូលហេតុ៖ អនុវត្តតួនាទី ភារកិច្ច ផ្ទុយពីវិន័យលេខ ០០៦បបជ របស់កងកម្លាំងនគរបាលជាតិ។

ប្រការ២៖ លោកវរសេនីយ៍ត្រី សែម សីហា និងលោកវរសេនីយ៍ត្រី គង់ កប ត្រូវមកបង្ហាញមុខជាប្រចាំ នូវរៀងរាល់ ម៉ោងការងារ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពត។

ប្រការ៣៖ លោក.លោកស្រីស្នងការរង ផែនការងារ និងលោកស្នងការរង ទទួលការិយាល័យ លោកនាយការិយាល័យ បុគ្គលិក លោកអធិការនគរបាលស្រុកជុំគិរី និងអស់លោកដូចមានឈ្មោះក្នុងប្រការ១ ត្រូវសហការអនុវត្ត តាមលិខិតបង្គាប់ការនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៤៖ លិខិតបង្គាប់ការនេះ មានអនុភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

ដោយ ៖ សហការី


ចែករំលែក៖