ភ្នំពេញ ៖ ជំងឺរលាកអញ្ចាញធ្មេញ អាចបំផ្លាញដល់សុខភាពទូទៅរបស់អ្នកដោយមិនដឹងខ្លួន!
១) តើការលាកអញ្ជាញធ្មេញបង្កឲ្យមានហានិភ័យដល់សុខភាពទូទៅដូចជាជំងឺអ្វីខ្លះ?
– ជំងឺបេះដូង
– ជំងឺដាច់សរសៃឈាមខួរក្បាល
– ជំងឺរលាកខួតរ៉ាំរ៉ៃ
– ជំងឺទឹកនោមផ្អែម
– ជំងឺពុកឆ្អឹង
– ជំងឺរលាកសន្លាក់
– ជំងឺមហារីក
– សម្រាប់ស្ត្រីមានផ្ទៃពោះ(កូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ)
២) អ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ?
ក- មូលហេតុធំចំបងមួយគឺបណ្តាលមកពីពពួកបាក់តេរីដែលមាននៅក្នុងកំណកកំបោរព័ទ្ធជុំវិញធ្មេញ ក្នុងរយៈពេលយូរនាំឲ្យមានការរលាកអញ្ចាញធ្មេញ។ មូលហេតុផ្សេងទៀតអាចមកពី ការប៉ះទង្គិច ការប៉ះសារធាតុគីមី ការដាក់ធ្មេញ ឬប៉ះធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេសជាដើម។
ខ- រោគសញ្ញាមួយចំនួន៖
– មានរលាកក្រហមលើអញ្ចាញធ្មេញ
– ឡើងហើមប៉ោងលើអញ្ចាញធ្មេញ
– ងាយឈាមពេលប៉ះទង្គិច
– មានខ្ទុះនៅតាមជើងធ្មេញ
– មានធំក្លិនមាត់ និងឈឺចាប់
គ- ការវិត្តន៍៖
ក្នុងការមិនព្យាបាលហើយទុកចោលរយៈពេលយូរធ្វើឲ្យធ្មេញចាប់ផ្តើម និងឈានទៅរកការបាត់បង់ធ្មេញ។
៣)ហេតុអ្វីបានជាជំងឺអញ្ចាញធ្មេញអាចប៉ះពាល់ដល់សុខភាពទូទៅដូចរៀបរាប់ខាងលើ?
អ្នកវិទ្យាសាស្ត្រមិនទាន់អាចពន្យល់ច្បាស់ពីមូលហេតុនេះទេប៉ុន្តែតាមការសិក្សាស្រាវជ្រាវបង្ហាញថា នៅក្នុងមាត់មានមេរោគប្រហែល ៦ប៊ីលាន ហើយនៅពេលដែលមានការរលាកអញ្ចាញ ធ្វើឲ្យមេរោគងាយឆ្លងចូលទៅតាមសរសៃឈាម និងប៉ះពាល់ដល់សរីរាង្គសំខាន់ៗដូចជា បេះដូង សួត ខួរក្បាល នឹងបំរែបំរួលសរីរាង្គផ្សេងៗ។ មួយវិញទៀតគេសង្កេតឃើញថា បើមានការរលាករ៉ាំរ៉ៃលើអញ្ចាញធ្មេញ ធ្វើឲ្យងាយមានការរលាកនៅកន្លែងផ្សេងទៀតក្នុងខ្លួន(ដោយសារប្រពន្ធ័ការពារក្នុងខ្លួន)។
៤)តើមានវិធីសាស្ត្រអ្វីខ្លះជួយការពារកុំឲ្យកើតជំងឺអញ្ចាញធ្មេញ?
– ធ្វើអនាម័យមាត់ធ្មេញជាប្រចាំ
– ដុះសំអាតធ្មេញយ៉ាងតិចណាស់ ២ដងក្នុង១ថ្ងៃ
– បរិភោគអាហារជួយដល់សុខភាព
– ណាត់ជួបជាមួយទន្តបណ្ឌិត ៦ខែម្តង ដើម្បីពិនិត្យ និងលាងសំអាតនូវកំណកកំបោរតាមជើងធ្មេញចេញ។
“សូមណាត់ជួបជាមួយទន្តបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីប្រឹក្សា និងទទួលការព្យាបាលតាមបច្ចេកទេសទន្តសាស្ត្រត្រឹមត្រូវ។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សហការី