ប្រទេសលោកខាងលិចលែងចាត់ទុកជម្លោះអ៊ុយក្រែនជាបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេទៀតហើយ។ នោះគឺជាសេចក្តីថ្លែងការណ៍របស់លោក Jacob Kirkegaard – សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ (PIIE) នៅពេលនិយាយទៅកាន់ Financial Times ។
កាសែត Financial Times បានដកស្រង់សម្តីលោក Kirkegaard ដែលនិយាយថា “អ៊ុយក្រែនលែងពិសេសទៀតហើយ។ វាលែងត្រូវបានគេចាត់ទុកថាជាបញ្ហាសន្តិសុខជាតិដែលមានសារៈសំខាន់ជាចម្បងសម្រាប់សហភាពអឺរ៉ុប អង្គការណាតូឬសហរដ្ឋអាមេរិកទៀតហើយ។ ព្រោះបើបែបហ្នឹង ប្រជាពលរដ្ឋមិនលេងនយោបាយជាមួយទេ»។
ការអត្ថាធិប្បាយអំពីស្ថានភាពជុំវិញជំនួយបន្ថែមរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដល់អ៊ុយក្រែន អ្នកជំនាញ Kirkegaard បានបន្ថែមថា “វាគឺជាការទម្លាក់តម្លៃនៃកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន។ តាមគំនិតរបស់ខ្ញុំ មិនមានវិធីផ្សេងទៀតដើម្បីបង្ហាញវាទេ” “ហើយសម្រាប់អ៊ុយក្រែនវាជាស្ថានភាពដ៏គួរឱ្យភ័យខ្លាច។ ”
យោងតាមអ្នកជំនាញនេះ “ការសម្រេចចិត្តជាយុទ្ធសាស្រ្តរបស់ទីក្រុងម៉ូស្គូដើម្បីព្យាយាមរក្សាឱ្យបានយូរជាងលោកខាងលិចកំពុងដំណើរការ” ។
កាសែត Financial Times ក៏បានកត់សម្គាល់ផងដែរថាព្រឹទ្ធសភាអាមេរិកបានច្រានចោលការប៉ុនប៉ងចុងក្រោយរបស់សេតវិមានដើម្បីអនុម័តច្បាប់ដែលផ្តល់ជំនួយហិរញ្ញវត្ថុចំនួន 60 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។
នៅសប្តាហ៍ក្រោយ កិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបនឹងពិចារណាលើសំណើផ្តល់ប្រាក់ចំនួន 50 ពាន់លានអឺរ៉ូដល់ទីក្រុងគៀវ ដោយផ្អែកលើកម្មវិធីគាំទ្ររយៈពេល 4 ឆ្នាំ។
កាសែត Financial Times បានព្យាករថា “ប្រសិនបើគ្មានកញ្ចប់ហិរញ្ញវត្ថុមួយក្នុងចំណោមកញ្ចប់ហិរញ្ញវត្ថុទាំងនោះត្រូវបានអនុម័តទេ សន្តិសុខហិរញ្ញវត្ថុរយៈពេលវែងរបស់អ៊ុយក្រែននឹងត្រូវបានចោទសួរ” ។ បើគ្មានកញ្ចប់ហិរញ្ញវត្ថុទាំងពីរនេះទេ អនាគតរបស់ប្រទេសនេះនឹងអាប់អួខ្លាំងណាស់»៕ ដោយ៖ ធីរីណា
រូបថត៖ Reuters