ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ៖ គេហទំព័រឈ្មោះ រាជសីហ៍ ឦសាន -RSE.news ចុះផ្សាយព័ត៌មានមិនពិត និងបំពុលសង្គម ដែលជ្រកក្រោមស្លាកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ អង្គភាព ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ៖ គេហទំព័រឈ្មោះ រាជសីហ៍ ឦសាន -RSE.news ចុះផ្សាយព័ត៌មានមិនពិត និងបំពុលសង្គម ដែលជ្រកក្រោមស្លាកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។ 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងគេហទំព័រឈ្មោះ រាជសីហ៍ ឦសាន -RSE.news ដែលបានបង្ហោះវីដេអូឃ្លីប អមដោយខ្លឹមសារថា៖ ម្តាយឈ្លោះជាមួយកូន ប្រពន្ធឈ្លោះជាមួយប្តី តើមូលហេតុអ្វី? គឺដោយសារល្បែង រីកគ្រប់កន្លែងដូចផ្សិត គ្រាន់តែស្រុកស្អាង ស្រុកកោះធំ មិនក្រោម១០០ ទីតាំងទេ!! តើអស់លោកមានតួនាទីស៊ីប្រាក់ខែរដ្ឋធ្វើអ្វីខ្លះ?

ក្រោយពីពិនិត្យឃើញខ្លឹមសារខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុង ចំពោះគេហទំព័រឈ្មោះ រាជសីហ៍ ឦសាន -RSE.news ដែលមានអាសយដ្ឋានផេកហ្វេសប៊ុកនៅ 2Thanon Wang Lang,Siri Rat,Bangkok Noi,Bangkok 10700,Thail ក្រុងបាងកក ប្រទេសថៃ ដែលមានទីតាំងអាសយដ្ឋានបច្ចប្បន្ននៅផ្លូវលំ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបាលុង ខេត្តរតនគិរី ដែលបានចុះផ្សាយព័ត៌មានមិនពិត និងបំពុលសង្គម ដែលជ្រកក្រោមស្លាកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ 

ស្នងការដ្ឋាននគរបាលខេត្ត សូមស្នើឲ្យអគ្គនាយកដ្ឋានព័ត៌មាន និសោតទស្សន៏ នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការ និងជួយស្វែងរកមុខគេហទំព័រឈ្មោះ រាជសីហ៍ ឦសាន -RSE.news ដើម្បីផ្តន្ទាទោស ឬដកអាជ្ញាបណ្ណចេញតាមច្បាប់។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សហការី


ចែករំលែក៖