ព័ត៌មានទាន់ហេតុការណ៍៖

ថ្លើមធំ ! គណនីហ្វេសប៊ុកឈ្មោះ (កូន ដំរី សរ ) ដែលបានក្លែងបន្លំយករូបថតលោកឧត្តមទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅដាក់ Profile គណនីហ្វេសប៊ុករបស់ខ្លួនក្នុងចេតនាទុច្ចរិត

ចែករំលែក៖

ខេត្តកណ្តាល ៖ ធានាថា សមត្ថកិច្ចនឹង ស៊ើបអង្កេត ស្រាវជ្រាវ រកឃើញ ជនទុច្ចរិត ខណៈថ្លើមធំ ! គណនីហ្វេសប៊ុកឈ្មោះ (កូន ដំរី សរ ) ដែលបានក្លែងបន្លំយករូបថតលោកឧត្តមទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅដាក់ Profile គណនីហ្វេសប៊ុករបស់ខ្លួនក្នុងចេតនាទុច្ចរិត ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ (កូន ដំរី សរ ) ដែលបានក្លែងបន្លំយករូបថតលោកឧត្តមទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទៅដាក់ Profile គណនីហ្វេសប៊ុករបស់ខ្លួនក្នុងចេតនាទុច្ចរិត។

បច្ចុប្បន្ន កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កូន ដំរី សរ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំមានការភ័ន្តច្រឡំ៕

ដោយ ៖ សិលា


ចែករំលែក៖