ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ០៥លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី០នាក់), រងរបួសសរុប ៥២នាក់ (ស្រី ៤០នាក់), រងរបួសធ្ងន់ ០៨នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ៤៤នាក់ (ស្រី ៣៧នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០៦នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០២នាក់) , មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់) ៕
ដោយ ៖ សហការី(រូបភាព៖ ឯកសារ)