ខ្មែរនៅភូមិភាគខាងត្បូងនៃប្រទេសវៀតណាម ជាក្រុមជនជាតិមួយក្នុងចំណោមក្រុមជនជាតិចំនួន ៥៤ ក្នុងសហគមន៍របស់ប្រទេស។ យោងតាមស្ថិតិបច្ចុប្បន្ន វៀតណាមមានជនជាតិខ្មែរប្រមាណ ១,៣ លាននាក់រស់នៅប្រកបដោយស្ថិរភាពនៅក្នុងសហគមន៍ស្ថិតនៅ ១៦ ខេត្ត-ក្រុង ដែលក្នុងនោះការប្រមូលផ្តុំច្រើនជាងគេនៅក្នុងខេត្តដូចខាងក្រោម៖ សុកត្រាំង មាពលរដ្ឋ ៣៦១.៦៣៥នាក់ ខេត្តត្រាវិញ មានពលរដ្ឋខ្មែរ ៣១៨.២៣១នាក់ ខេត្ត គៀងយ៉ាង មាន២៣០.៥០០នាក់ ខេត្តអាងយ៉ាង មាន ៧៧.៦១០នាក់ ខេត្តបាក់លីវ មាន៦៨.០០០នាក់ ។ នៅតំបន់នោះ បច្ចុប្បន្នមានសាសនាចំនួន ១៤ ដែលរដ្ឋទទួលស្គាល់៖ក្នុងនោះមន ពុទ្ធសាសនា កាតូលិក ប្រូតេស្តង់ កាវដាយ ពុទ្ធសាសនា ហ្វាហាវ សមាគមពុទ្ធសាសនាដែនដីបរិសុទ្ធ អ៊ីស្លាម Tu An Hieu Nghia(ព្រះគុណទាំង៤) , Buu Son Ky ពុទ្ធសាសនាភាគខាងត្បូង Minh Sư Dao, Minh Ly Dao – Tam TongMieu … ដែលមានសាសនិកសរុប ជាង១៤ លាននាក់។
ជនជាតិខ្មែរភាគខាងត្បូង វៀតណាម ភាគច្រើនកាន់ព្រះពុទ្ធសាសនា និកាយថេរវាទខ្មែរ។ ព្រះពុទ្ធសាសនាថេរវាទខ្មែរមានវត្តមាននៅក្នុងដីសណ្ដទន្លេមេគង្គតាំងពីប្រហែលសតវត្សទី៤។ ដល់ដើមសតវត្សទី ២០នៅតាមភូមិស្រុករបស់ប្រជាជនខ្មែរភាគច្រើនមានវត្តពុទ្ធសាសនា ថេរវាទបច្ចុប្បន្នមានព្រះសង្ឃជាង ៧០០០ អង្គ មានវត្តចំនួន ៤៦១ វត្ត និងមានសាលាឆទានចំនួន ៤៥ និង សាលាពុទ្ធិកសិក្សាខ្មែរថេរវាទចំនួន១។ ក្នុងចំណោមវត្តទាំងអស់ មាន វត្តចំនួន ១៤ ត្រូវបានទទួលស្គាល់ជាសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រ ថ្នាក់ជាតិ ២៩ វត្តត្រូវបានទទួលស្គាល់ជាសម្បត្តិវប្បធម៌ថ្នាក់ខេត្ត។ មានវត្តចំនួន ១៥០ វត្តបានចូលរួមចំណែកក្នុងបដិវត្តន៍ក្នុងសម័យប្រឆាំង បារាំង ប្រឆាំងអាមេរិក ការកសាង និងការពារមាតុភូមិ។
ជារៀងរាល់ឆ្នាំ អាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់តែងតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដើម្បីកែលម្អរនិងជួសជុលវត្តពុទ្ធសាសនាថេរវាទខ្មែរ ជាពិសេសវត្តដែលមានស្នាដៃក្នុងការតស៊ូរំដោះជាតិ ហើយត្រូវបានចាត់ថ្នាក់ជាវត្ថុប្រវត្តិសាស្ត្រ វប្បធម៌ វត្តអារាមក្នុងតំបន់មានបរិសទ្ធក្រលំបាក។ បច្ចុប្បន្ននេះ វត្តព្រះពុទ្ធសាសនាថេរវាទរបស់ខ្មែរភាគច្រើនត្រូវបានជួសជុលឡើងវិញយ៉ាងទូលំទូលាយ ដោយរក្សាបាននូវក្បាច់រចនា ស្ថាបត្យកម្មដូចដើម ហើយជាកន្លែងសម្រាប់ថែរក្សានូវមរតកវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាជន។
ការងារបណ្ដុះបណ្ដាល បំពេញបន្ថែម និងអភិវឌ្ឍក្រុមឥស្សរជន បណ្ដុះបណ្ដាលធនធានមនុស្សបន្តវេននៃព្រះពុទ្ធសាសនាខ្មែរថេរវាទ ក៏ត្រូវបានយកចិត្តទុកដាក់ និងផ្តល់លក្ខណៈងាយស្រួល។ បច្ចុប្បន្ននេះ មានព្រះសង្ឃខ្មែរថេរវាទជាង 100 អង្គដែលកំពុងសិក្សានៅក្រៅប្រទេសសម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតឯកទេសសិក្សាព្រះពុទ្ធសាសនានៅប្រទេសមួយចំនួនដូចជាប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ស្រីលង្កា ឥណ្ឌា… ព្រះសង្ឃថេរវាទខ្មែរជាច្រើនកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សធម៌ ការសិក្សាជនជាតិ និងសាសនានៅសាលានយោបាយខេត្ត មហាវិទ្យាល័យភាសាអង់គ្លេស មហាវិទ្យាល័យវប្បធម៌ខ្មែរភាគខាងត្បូង សាកលវិទ្យាល័យ ទស្សនវិជ្ជាខ្មែរខាងត្បូងសារព័ត៌មាននៅទីក្រុងហូជីមិញ, កឹងធឺ ត្រាវិញ… ។ នៅតាមបណ្តាមូលដ្ឋានដូចជា Tra Vinh, Soc Trang, Kien Giang, Can Tho, An Giang, Bac Lieu, Ca Mau, Vinh Long ក៏បានយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌគាំទ្រ សកម្មភាពនៃថ្នាក់បឋមសិក្សាបាលី និងវិន័យ និងថ្នាក់បង្រៀនសូត្រធម៌នៅវត្ត។ ថ្នាក់ទាំងនេះកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការបណ្តុះបណ្តាល ជំរុញ និងអភិវឌ្ឍឥស្សរជនព្រះពុទ្ធសាសនាថេរវាទខ្មែរ។
សាលាពុទ្ធិកសិក្សាខ្មែរថេរវាទត្រូវបានអនុម័តដោយរដ្ឋាភិបាលវៀតណាមតាមឯកសារលេខ ៤២៨៦/VPCP-NC ចុះថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០០៦ និងត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចលេខ ១៧១/QD-TGCP ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០០៦ នៃគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម។ សាលានេះមានមុខងារបណ្តុះបណ្តាលព្រះសង្ឃខ្មែរនៅកម្រិតបរិញ្ញាបត្រ និងបណ្តុះបណ្តាលចំណេះដឹងព្រះពុទ្ធសាសនាដល់ព្រះសង្ឃខ្មែរថេរវាទ ដោយផ្តោតជាសំខាន់នៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ។ ទីតាំងសាលាបានដាក់នៅបណ្តោះអាសន្ននៅវត្តពោធិ៍សមរោង ឃុំចូវវ៉ាន់លឹម ស្រុកអូរម៉ុន ទីក្រុងកឹងធឹ ចាប់តាំងពីបង្កើតឡើងមកទល់ពេលនេះ បណ្ឌិត្យសភាបានបណ្ដុះបណ្ដាលចំនួន ៧ វគ្គ មុខវិជ្ជាសិក្សាផ្នែកពុទ្ធសាសនបណ្ឌិត្យជាមួយព្រះសង្ឃដែលបានបញ្ចប់ការសិក្សាចំនួនជាង ២០០ អង្គ រួមចំណែកលើកកំពស់ចំណែះដឹងដល់ សមណៈនិស្សិត និងព្រះសង្ឃក្នុងវត្តខ្មែរនៅតំបន់ដីសណ្តទន្លេមេគង្គ។
ព្រះសង្ឃ និងពុទ្ធសាសនិកខ្មែរថេរវាទជាច្រើនអង្គត្រូវបានអនុញ្ញាតឱ្យចូលរួមជាគណៈតំណាងក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់។ ព្រះសង្ឃខ្មែរជាច្រើនអង្គបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ការកសាងជនបទថ្មី និងចលនាដែលអាជ្ញាធរមូលដ្ឋានបានដាក់ចេញ រួមចំណែកលើកកម្ពស់គុណតម្លៃសីលធម៌ វប្បធម៌ល្អ និងធនធាននៃព្រះពុទ្ធសាសនាថេរវាទខ្មែរក្នុងជីវភាពសង្គមរួមចំណែកធ្វើឱ្យសកម្មភាពព្រះពុទ្ធសាសនាខ្មែរថេរវាទមានស្ថិរភាព សាសនាសុទ្ធសាធ និងគោរពតាមច្បាប់។
លើសពីនេះ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ការងារពិនិត្យ និងផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដី ដល់គ្រឹះស្ថានសាសនាទូទៅ និងវត្តពុទ្ធសាសខ្មែរថេរវាទ ត្រូវបានរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ និងអនុវត្តឱ្យស្របតាមច្បាប់ និងទទួលបានលទ្ធផលជាវិជ្ជមាន។ . តម្រូវការដីធ្លីស្របច្បាប់របស់ព្រះពុទ្ធសាសនាថេរវាទខ្មែរត្រូវបានពិចារណា និងដោះស្រាយ បង្កើតសន្តិភាពផ្លូវចិត្ត និងទំនុកចិត្តពីឥស្សរជន និងអ្នកកាន់ព្រះពុទ្ធសាសនាខ្មែរថេរវាទនៅក្នុងប្រទេសនេះ។
ដោយមានការយកចិត្តទុកដាក់របស់អាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ គោលនយោបាយគាំទ្រជាច្រើនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនខ្មែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ជីវភាពរស់នៅ និងរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។ គោលនយោបាយជំនឿ និងសាសនាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព សេរីភាពនៃជំនឿសាសនា និងការលើកកម្ពស់តម្លៃសាសនាក្នុងតំបន់ជនជាតិខ្មែរត្រូវបានលើកកម្ពស់; ស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងតំបន់ជនជាតិខ្មែររក្សាបាននូវស្ថិរភាព រួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕