ភ្នំពេញ៖ យោងតាមមតិរបស់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃមួយចំនួន បាននាំគ្នាបញ្ចេញទស្សនៈរៀងៗខ្លួននៅតាមបណ្ដាញសង្គមនានាយ៉ាងដូច្នេះថា៖ តើវាជាការពិតដែរឫទេ? ខណៈព្រះធម្មវនវាសី ចន្ទមុន្នី មានសង្ឃដីកាថា «ចេតិយរបស់លោកយាយសក់.ស នៅខេត្តសៀមរាប ព្រះអង្គជាអ្នកសាងសង ប៉ុន្ដែក្រុមគ្រួសារសាច់ញាតិដែលកូនចិញ្ចឹមរបស់លោកយាយសក់.ស បានអះអាងនិងបញ្ជាក់យ៉ាងច្បាស់ៗថា មិនមែនព្រះអង្គ ចន្ទមុន្នី ជាអ្នកកសាងនោះទេ។
បើតាមការបញ្ជាក់ពីសាច់ញាតិរបស់លោកយាយសក់.ស(កូនចិញ្ចឹម) បាននិយាយរៀបរាប់ថា «ចេតិយរបស់លោកយាយសក់.ស មិនមែនព្រះអង្គម្ចាស់ ចន្ទមុន្នី ជាអ្នកកសាងនោះទេ។ ជាការពិត ចេតិយនេះ គឺកសាងដោយក្រុមគ្រួសាររបស់លោកយាយ និងញាតិញោម ព្រមទាំងសប្បុរសជនបានជួយឧបត្ថម្ភតាមសទ្ធាដែលមាន។
សូមជម្រាបជូនថា ប្រវត្តិចេតិយរបស់លោកយាយសក់.ស អាយុប្រមាណ៨០ឆ្នាំ គាត់បានមករស់នៅក្នុងខ្ទមដ៏កម្សត់ ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ដើម្បីមកសុំសីល នៅក្នុងបរិវេណពីខាងមុខឈៀងខាងជើង ផ្លូវចូលវត្ត «ព្រះសិអារ្យមេត្រីយ៍» ដោយលោកយាយសក់.ស រស់នៅតែម្នាក់ឯងពុំមានបងប្អូន ឬសាច់ញាតិអ្វីទាំងអស់។ ហើយលោកយាយមករស់នៅតាំងពីឆ្នាំ១៩៨១ បន្ទាប់មកក៏ស្លាប់នៅក្នុងខ្ទមកម្សត់នេះ ក្នុងអំឡុងឆ្នាំ១៩៩៧។
បន្ទាប់ពីលោកយាយស្លាប់ ដោយក្ដីគោរពស្រលាញ់លោកយាយ ក្រុមគ្រួសារ(កូនចិញ្ចឹម) និងញាតិញោម ព្រមទាំងសប្បុរជន ក៏បានមូលមតិគ្នា ដើម្បីយកលោកយាយសក់.ស ទៅបញ្ចុះស.ពនៅខាងជើងឈាងខាងត្បូងវត្ត ដោយមានការសុំអនុញ្ញាតពីមន្ត្រីអាជ្ញាធរជាតិអប្សរា ហើយក៏បានចេញប្លង់ឱ្យ ដើម្បីបញ្ចុះស.ពទុកគម្រប់៣ឆ្នាំ។ ក្នុងអំឡុងឆ្នាំ២០០០ ទុកសម្រាប់ដាក់ធាតុលោកយាយ ដែលនៅជិតផ្នូរ នោះ ។
ចំពោះចេតិយនេះ មិនមែនធ្វើអំពីស៊ីម៉ង់តិ៍នោះទេ គឺធ្វើឡើងជារបៀបបុរាណ ដោយធ្វើអំពី ៖ កំបោរ, ទឹកដូង, ទឹកឃ្មុំ, ស្ករត្នោត និងដី (ដឹកមកពីភ្នំបូក ស្រុកបន្ទាយស្រី ខេត្តសៀមរាប)។ ចំណែកដីណាដែលអាចសាងសង់ចេតិយទៅល្អ វាមានពន្លឺ ឬអាចថា យកមកលាយទឹកជាមួយថ្នាំខ្មែរ ផ្សំជាមួយដើមឈើ ឬឈើផ្សេងៗទៀតយកមកស្ល ជាទឹក ហើយក៏លាយទៅ។ ចំណែក ដី ដែលដឹកយកមកពីភ្នំបូកនោះ វា.យរែងឱ្យម៉ត់ មានគ្រើមផង រួចលាយជាមួយថ្មបាយគ្រៀម ហើយបញ្ចុះធាតុជម្រៅ២ម៉ែត្រ ប្រើឥដ្ឋជាង១០០ដុំ កម្ពស់៥ម៉ែត្រ រួចដាក់ធាតុ ហើយដឹកខ្សាច់យកមកចាក់ឱ្យណែន ដើម្បីជាគ្រឹះ រួចចាក់.កឥដ្ឋឡើង ដែលមានថ្នាំលាយដូចមុន ក្រោយយើងមិនអាចប្រើដូចថ្មបាយគ្រៀមបានទេ យើងត្រូវប្រើដីម៉ត់សុទ្ធ (ដូចកន្ទក់) ដែលបានមកពីរែង រួចលាយជាមួយថ្នាំ ដើម្បីយកមកបិទ ធ្វើជាចេតិយ នេះតែម្ដង។
ទស្សនៈរបស់ប្រជាពលរដ្ឋ បានលើកឡើងបន្ថែមថា ព្រះធម្មវនវាសី ចន្ទមុន្នី បច្ចុប្បន្ននេះតែងតែមានសង្ឃដីកាថា កុំឱ្យពុទ្ធបរិស័ទជឿរលើព្រះអង្គ ប៉ុន្តែទង្វើរបស់ព្រះកំពុងធ្វើខុសពីពុទ្ធដីកា។ ខណៈព្រះអង្គ ចន្ទមុនី ត្រូវបានអ្នកលេងបណ្ដាញសង្គមបង្ហោះរូបភាពវិដេអូឃ្លីបជាច្រើន ដោយបង្ហាញពីកាយវិការដូចជា៖ យកមែកឈើកូរទឹក នៅប្រសាទអង្គវត្ត ,ធ្វើដៃបក់ទៅមកបញ្ជាទឹកភ្លៀងកុំឱ្យភ្លៀង, ញ៉ាក់ស្លឹកត្រចៀក,មិនតែប៉ុណ្ណោះកន្លងទៅព្រះអង្គ ចន្ទមុន្នី ក៏ធ្លាប់បានមានសង្ឃដីកា ប្រាប់ពុទ្ធបរិស័ទថា រុក្ខជាតិទាំងអស់ដែលដុះនៅកន្លែងអាត្មាគង់ជុំវិញប្រមាណជា៣០០ម៉ែត្រ គឺសុទ្ធសឹងតែជាថ្នាំបុរាណ។ ខណៈកន្លងទៅ ក៏មានហេតុការណ៍បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលជឿងប់ងុលនាំគ្នា បោចស្មៅ ឡេីងកាច់ស្លឹក មែកដេីមផ្លែទឹកដោះគោ ដោយអះអាងថាអាចយកមកធ្វេីថ្នាំព្យាបាលជំងឺផងដែរ ទាំងនេះហេីយដែលកំពុងធ្វេីឱ្យប្រជាពលរដ្ឋជឿដោយងប់ងុល ខ្វះកាពិចារណា។
ទស្សនៈពលរដ្ឋបន្តថា មិនតែប៉ុណ្ណោះ មានអ្នកខ្លះទៀតក៏បានចេញមុខមកអះអាងថា ព្រះអង្គ ចន្ទមុន្នី អាចព្យាបាលអ្នកជំងឺបានធូរស្រាលពីជំងឺតាមបែបអបិយជំនឿខ្មែរពីបុរាណ ដោយគ្រាន់តែអ្នកឱ្យព្រះអង្គសូត្រធម៌ទេសនាតាមរយៈទូរស័ព្ទដៃឆ្លងដល់ប្រទេសសាំងហ្គាពួរផងដែរ។
ដោយឡែកជុំវិញបញ្ហានេះដែរ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានទំនាក់ទំនងតាមទូរស័ព្ទទៅលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ដើម្បីសុំការបកស្រាយឱ្យប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅបានស្វែងយល់ថា តេីក្រសួងយល់ឃេីញបែបណាចំពោះទង្វេីរបស់ ព្រះអង្គ ចន្ទមុន្នី? លោកបាននិយាយថា គាត់កំពុងជាប់ប្រជុំ អាចសួរគាត់តាមរយៈតេឡេក្រាម៕
ដោយ៖ សហការី