ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលរងការវាយបក ហើយត្រូវប្រទេសជាច្រើនផ្តាច់ទំនាក់ទំនងការទូតដោយសារតែសង្គ្រាមនៅហ្គាហ្សា

ចែករំលែក៖

នៅថ្ងៃទី ១៤ ខែធ្នូ កងទ័ពអុីស្រាអែល (IDF) បានប្រកាសថា ទាហាន 10 នាក់បានស្លាប់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ រួមទាំងវរសេនីយ៍ឯកម្នាក់ដែលជាបញ្ជាការមូលដ្ឋានទ័ពជួរមុខ និងវរសេនីយ៍ឯកម្នាក់កាន់តំណែងជាមេបញ្ជាការកងវរសេនាធំ។
នេះជាការខាតបង់ប្រចាំថ្ងៃខ្លាំងបំផុតចាប់តាំងពីចុងខែតុលារហូតមកដល់ពេលនេះ។ កាលពីមុននៅថ្ងៃទី៣១ ខែតុលាទាហានអុីស្រាអែល ១៥ នាក់ត្រូវបានសម្លាប់។ ការស្លាប់ភាគច្រើនបានកើតឡើងនៅក្នុងសង្កាត់ Shejaia នៃទីក្រុង Gaza ជាកន្លែងដែល IDF ត្រូវបានវាយឆ្មក់ដោយក្រុមហាម៉ាស់។ សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស់ដែលថា ការស្លាប់និងរបួសដ៏ធំដែលបានរៀបរាប់ខាងលើបង្ហាញយ៉ាងច្បាស់ថា កងកម្លាំងអុីស្រាអែលមិនអាចគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបបានទេ៖ «អ្នកស្នាក់នៅទីនោះយូរជាងនេះ ការស្លាប់និងការខូចខាតកាន់តែធំ ហើយអ្នកនឹងចាកចេញពីទីនោះដោយបរាជ័យ និងការខាតបង់»។

ក្រៅពីការស្លាប់និងរបួសដ៏ច្រើន អុីស្រាអែលក៏បានរងនូវភាពឯកោខាងការទូតកាន់តែខ្លាំងឡើងដែរ។ ការអាណិតអាសូរសម្រាប់ប្រទេសនេះនៅពេលដែលក្រុមហាម៉ាស់បានវាយឆ្មក់និងសម្លាប់មនុស្ស 1,200 នាក់ និងចាប់បាន 240 នាក់ផ្សេងទៀតនៅដើមខែតុលាត្រូវបានជំនួសបន្តិចម្តងៗដោយកំហឹងចំពោះការបំផ្លាញរបស់ IDF លើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត 19.000នាក់ ។
មហាសន្និបាតអង្គការសហប្រជាជាតិទើបតែបានចេញសេចក្តីសម្រេចមួយទៀតដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ សូម្បីតែប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា អុីស្រាអែលកំពុងធ្វើការវាយប្រហារតាមអាកាសដោយមិនរើសមុខ ដែលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ។
តាមសារព័ត៌មាន CNN បានដកស្រង់ប្រភពដែលលាតត្រដាងថាសេតវិមានបានសម្រេចចិត្តពន្យារពេលការលក់កាំភ្លើងជាង 20,000 ដើមទៅឱ្យសម្ព័ន្ធមិត្តដោយសារតែការព្រួយបារម្ភអំពីប្រតិបត្តិការរបស់អុីស្រាអែលក្នុង តំបន់ West Bank សម្រាប់ក្រុមហាម៉ាស់។
នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu នៅតែប្តេជ្ញាចិត្តរក្សាយុទ្ធនាការយោធា បើទោះបីជាមានសម្ពាធពីអន្តរជាតិក៏ដោយ៖ «យើងនឹងប្រយុទ្ធដល់ទីបញ្ចប់ រហូតដល់យើងឈ្នះ ហើយក្រុមហាម៉ាស់ត្រូវបានលុបចោល។ គ្មានអ្វីអាចរារាំងយើងបានឡើយ»៕ ដោយ៖ ធីរីណា

រូប​ថត​៖ 1thegioi.vn


ចែករំលែក៖