ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅស្រុកស្រីសន្ធរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅវេលាម៉ោង ១៤និង១០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣  មានករណីអគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ករណីអគ្គិភ័យនេះដែរលោកអធិការស្រុកបានយករថយន្តសង្គ្រោះអគ្គិភ័យចំនួន ២គ្រឿង របស់អធិការនគរបាលស្រុកស្រីសន្ធរ ចេញអន្តរាគមន៍ជាបន្ទាន់ និងសហការជាមួយប៉ុស្តិ៍ស្វាយពោធិ៍ មេឃុំ ក្រុមប្រឹក្សាឃុំស្វាយពោធិ៍ មេភូមិជីប៉ោនិងប្រជាការពារ។

   ពេលចុះទៅដល់អគ្គិភ័យបានឆេះអស់ផ្ទះ១ខ្នង និងបន្តទៅ១ខ្នងទៀត ។ ខណៈនោះ សមត្ថកិច្ច បានគ្រប់គ្រងស្ថានការណ៍បាន ដោយទប់ស្កាត់មិនអោយភ្លើងឆេះរាលដាលដល់ផ្ទះទី៣ឡើយ បានប្រើប្រាស់រថយន្តចំនួន២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៣ឡាន។

បញ្ជាក់ចម្ងាយពីអធិការដ្ឋាន ទៅទីតាំងកើតហេតុ មានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ។

      ការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង១៥និង៣០នាទី។

   សរុបការខូចខាត៖ ឆេះផ្ទះទាំងស្រុងចំនួន០២ខ្នងនិងរាលដល់ជញ្ជាំងផ្ទះទី៣មួយចំហៀង។

ទី១-ឈ្មោះ ឌី វៃ ភេទប្រុសអាយុ៥៩ឆ្នាំនៅភូមិជីប៉ោ ទំហំ៥ម×៧ម ធ្វើអំពីឈើប្រក់ក្បឿងនិងម៉ូតូចំនួន០១គឿង។

-អង្ករ០៣បេ ۔ស្រូវ២០បេ

-ខែ្សក.ខែ្សដៃ.ចិញ្ជៀនចំនួន០៧ជី(ផ្លាកទីន)

-ចិញ្ជៀន០១ជី(មាស)

-ថវិកាចំនួន៥០០ដុល្លារ

-គ្រែឈើចំនួន០១

-ទូរឈើចំនួន០២និងសំភារះប្រើប្រាស់មួយចំនួនទៀត

ទី២.ផ្ទះឈ្មោះ សែម ធឿន ភេទប្រុសអាយុ៥០ឆ្នាំនៅភូមិជីប៉ោ

-ផ្ទះ០១ខ្នងទំហំ៦ម×៨ម ធ្វើអំពីឈើប្រក់ក្បឿង

-ថវិកាចំនួន៣លានរៀល

-ខែ្សក.ខែ្សដៃចំនួន០២ដំឡឹង( មាស) 

-ស្រូវ២០បេ

-គ្រែឈើចំនួន០៣

-ទូរឈើចំនួន០២និងសំភារៈប្រើប្រាស់មួយចំនួនទៀត

៣.ផ្ទះឈ្មោះ ឌី ភី អាយុ៨៣ឆ្នាំនៅភូមិជីប៉ោ

-ឆេះជញ្ជាំងផ្ទះមួយចំហៀងប្រវែង០៩ម៉ែត្រ

មូលហេតុ: ឆ្លងចរន្តអគ្គិសនី

   បញ្ជាក់ករណីខាងលើមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សនិងសត្វពាហនៈឡើយ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖