ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនប្រធានអនុប្រធានក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យពីបទរំលោភទំនុកចិត្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនប្តីប្រពន្ធដែលរកស៊ីរំលោភលើទំនុកចិត្តកាលពីកន្លងមកនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ត្រូវបានលោក នាង ស៊ីណៃ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺឃុំខ្លួនតាមដីកាលេខ៣៥៧ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឃុំខ្លួនមួយឈ្មោះ ទិត តុន ភេទប្រុស អាយុ៤២ឆ្នាំ ពីបទរំលោភលើទំនុកចិត្តដែលបានប្រព្រឹត្តនៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

ជនជាប់ចោទទី២ឈ្មោះ អុឹង ណៃហួយ ពីបទសមគំនិត ជាមួយប្តីនៅពន្ធនាគារខេត្តកំពងស្ពឺជាបណ្តោះអាសន្ន៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖