ភ្នំពេញ៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ឆ្នាំសិក្សា ២០២៣-២០២៤ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៩៧០ កន្លែង សម្រាប់ដាក់ពាក្យចូលសិក្សា នៅតាមសាកលវិទ្យាល័យ, វិទ្យាស្ថាន, សាលា ដូចខាងក្រោម៖
១. ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ(SBU) ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង
២. ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា(PSBU) ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០កន្លែង
៣. សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី(SPMBK) ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង
៤. សាលាជាតិផែនការ និងស្ថិតិ(NPSP) ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤០កន្លែង
៥. សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា(IIC) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ១០០កន្លែង
៦. វិទ្យាស្ថានខ្មែរជំនាន់ថ្មី(INK) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង
៧. វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ(CTSDI) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៥០កន្លែង
៨. វិទ្យាស្ថានអាហ្កា(AGA) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ១០០កន្លែង
៩. វិទ្យាស្ថានវីឌីស៊ី(WDCI) ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ១០០កន្លែង៕
ដោយ៖ សហការី