ក្រុមម្ចាស់ផ្ទះញញួរធំ West Ham រកបាន២គ្រាប់ក្នុងរយៈពេល៦នាទីដើម្បីយកឈ្នះក្រុមបិសាចក្រហម Manchester United ចំពោះការបរាជ័យជាលើកទី៨ក្នុងក្របខ័ណ្ឌ Premier League នៃរដូវកាលនេះនៅឯកីឡដ្ឋាន London និងជាក្រុមមិនទាន់ស្គាល់រសជាតិឈ្នះក្នុង៤ប្រកួតជាប់ៗគ្នា។
ការប្រកួតត្រូវចំណាយពេល៧២នាទីទើបមានគ្រាប់បាល់កើតឡើងសម្រាប់ក្រុម West Ham ដើម្បីស្វែងរកគ្រាប់បើកឆាក នៅពេលដែល Lucas Paqueta បានលើកបាល់ចូលទៅក្នុងប្រអប់ហើយ Jarrod Bowen បានបញ្ចប់ទី និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមញញួរធំនៅរដូវកាលនេះ បានបំប៉ោងសំណាញ់ទីផុតដៃអ្នកចាំទី Andre Onana ។
Mohammed Kudus ដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងផ្ទះដែលជាគ្រាប់ទី២ សម្រាប់ក្រុម West Ham បានវាយបកទៅលើកំហុសការពាររបស់ Kobbie Mainoo ដើម្បីចូលទៅតំបន់គ្រោះថ្នាក់ និងស៊ុតបញ្ចូលទីបានសម្រេចនៅនាទីទី៧៨។
ក្រុម Manchester United បានឈ្នះតែ១ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតចំនួន៥ ចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូល ហើយក្រុមរបស់លោក Erik ten Hag បានចាញ់ការប្រកួតច្រើនជាងពួកគេបានឈ្នះក្នុងរដូវកាលនេះនៅគ្រប់ការប្រកួតទាំងអស់។
ជាលទ្ធផល West Ham បានលោតទៅចំណាត់ថ្នាក់ទី៦ក្នុងតារាង ខណៈដែល United ធ្លាក់មកលេខ៨ ។
ក្រុម Manchester United ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Aston Villa ដែលមិនបានរំពឹងទុកនៅថ្ងៃ Boxing Day ខណៈដែល West Ham ធ្វើដំណើរទៅ Arsenal នៅថ្ងៃព្រហស្បតិ៍ទី២៨ ខែធ្នូ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)