ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៤ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៦៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៨៨គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៩៧គ្រឿង និងម៉ូតូ ៥៨៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៤០គ្រឿង  រថយន្តធំ ២គ្រឿង រថយន្តតូច ៨៦គ្រឿង និងម៉ូតូចំនួន ៥៥២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៤ថ្ងៃ ពីថ្ងៃទី១-២៤ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៤,៧៧៥គ្រឿង រថយន្តធំ ១៣៥គ្រឿង រថយន្តតូច ៣,០៥៣គ្រឿង ម៉ូតូ ១១,៥៨៧គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១១,៦៩២គ្រឿង, រថយន្តធំ ៦៥គ្រឿង, រថយន្តតូច ១,៥២២គ្រឿង និងម៉ូតូ ១០,១០៥គ្រឿង (១០,១០៥ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ ៖ សហការី


ចែករំលែក៖