ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ ឆ្នាំ២០២៣ របស់ខ្លួន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា : ក្រុមប្រឹក្សាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ ឆ្នាំ២០២៣ របស់ខ្លួន ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជាវិញខេត្ត ក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

សូមបញ្ជាក់ថា : ក្រៅពីរបៀបវារ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ និងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ ក៏មានពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត សេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័តកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៤-២០២៦ សេចក្តីព្រាងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងប្រតិទិនការងារ ២០២៥-២០២៧ ផងដែរ ៕

ដោយ ៖ សិលា 


ចែករំលែក៖