ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធាកូរ៉េខាងជើងពន្លឿនការផលិតអាវុធ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារបស់ប្រទេសនេះពន្លឿនការផលិតអាវុធ និងគ្រាប់រំសេវដើម្បីត្រៀមប្រយុទ្ធ។
យោងតាម KCNA នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយនៅថ្ងៃពុធ (២៧ ធ្នូ) របស់គណបក្សពលករកូរ៉េ លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធា ឧស្សាហកម្មរំសេវនិងឧស្សាហកម្មអាវុធនុយក្លេអ៊ែ បង្កើនល្បឿននៃការរៀបចំប្រឈមមុខនឹង “ការប្រឈមមុខដាក់គ្នាដែលមិនធ្លាប់មានពីមុនមក” ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សាយថា លោក គីម ជុងអ៊ុន បានផ្តល់យោបល់ខាងលើនៅពេលនិយាយអំពីការតម្រង់ទិសគោលនយោបាយសម្រាប់ឆ្នាំថ្មីនៅក្នុងកិច្ចប្រជុំនោះ ហើយលោកបាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយបណ្តាប្រទេស “ឯករាជ្យនិងប្រឆាំងចក្រពត្តិនិយម”។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានសរសេរថា “គាត់បានកំណត់ភារកិច្ចប្រយុទ្ធសម្រាប់កងទ័ពប្រជាជន និងគ្រាប់រំសេវ អាវុធនុយក្លេអ៊ែរ និងឧស្សាហកម្មការពារស៊ីវិល ដើម្បីពន្លឿនដំណើរការនៃការរៀបចំប្រយុទ្ធបន្ថែមទៀត” ។
លើសពីនេះ នៅក្នុងកិច្ចប្រជុំនោះ លោក គីម ក៏បានកំណត់គោលដៅសេដ្ឋកិច្ចសម្រាប់ឆ្នាំថ្មី ដោយហៅថាជាឆ្នាំសម្រេចចិត្តដើម្បីបញ្ចប់ផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់កូរ៉េខាងជើង។
សម័យប្រជុំពេញអង្គលើកទី 9 នៃគណៈកម្មាធិការមជ្ឈិមទី 8 នៃគណបក្សពលករកូរ៉េបានចាប់ផ្តើមនៅថ្ងៃអង្គារ (ទី 26 ខែធ្នូ) ដើម្បីបញ្ចប់ឆ្នាំដែលកូរ៉េខាងជើងបានកំណត់គោលនយោបាយនុយក្លេអ៊ែររបស់ខ្លួននៅក្នុងរដ្ឋធម្មនុញ្ញ បាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ និងបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖