ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! បុរសម្នាក់បានបែកក្បាលស្លាប់មួយរំពេច​ ខណៈជិះម៉ូតូតាមផ្លូវត្រូវរថយន្តសណ្តោងទូកុងតឺន័របេីកបញ្ច្រាសមកបុកចំពីមុខពេញទំហឹង​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូតាមដងផ្លូវ​ត្រូវរថយន្តសណ្តោងទូកុងតឺន័របើកបញ្រ្ចាសមកបុកចំពីមុខពេញទំហឹងរួចកិនពីលើបន្ថែម​បែកក្បាលស្លាប់ភ្លាមមួយរំពេច កាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចមុខបុរីញ៉ូថោន តាមផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

​    បេីតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ សេ១២៥ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ ភ្នំពេញ 1IV-7335 ធ្វេីដំណេីរតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម​ ខណៈពេលជិះមកដល់ចំណុចកើតហេតុទល់មុខនឹងបុរីញ៉ូថោន ស្រាប់តែមានរថយន្តសណ្តោងទូកុងតឺន័រ​ ពាក់ផ្លាកលេខ ភ្នំពេញ 3F-0038 បើកដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង​ បណ្តាលឱ្យម៉ូតូដួលចូលក្រោមកង់រថយន្តកិនទៅលើបុរសជាម្ចាស់ម៉ូតូចំក្បាលបណ្តាលឲ្យបែកខួរស្លាប់ភ្លាមមួយរំពេច។ ភ្លាមៗនោះរថយន្តបង្កបានបន្តល្បឿនបើកទៅមុខជាច្រេីនម៉ែត្រ​ ទេីបឈប់ហើយចុះពីលេីរថយន្តគេចខ្លួនបាត់ស្រមោល​ ។ 

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅទី៣​ បានចុះមកពិនិត្យជុំវិញទីតាំងកើតហេតុ​ រួចទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញ​ មកធ្វេីការវាស់វែងយករថយន្តបង្កខាងលើនិងម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយតាមនីតិវិធី​ ។បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖