ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត ឆែ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានចូលរួមកម្មវិធីក្រោមប្រធានបទ”ដំណេីរទៅកាន់សប្បុរសធម៌”

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលរង រាជធានីភ្នំពេញ លោក កើត ឆែ និងភរិយា ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមកម្មវិធីក្រោមប្រធានបទ”ដំណេីរទៅកាន់សប្បុរសធម៌” ដែលជាកម្មវិធីដ៏មានសារសំខាន់ណាស់ជួយដល់សង្គម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំ និង​ភរិយា ព្រមទាំងក្រុមគ្រួសារ បានចូលរួមកម្មវិធីក្រោមប្រធានបទ”ដំណេីរទៅកាន់សប្បុរសធម៌” ហើយថវិកាដែលទទួលបានពីការបរិច្ចាគនឹងប្រគល់ជូនទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ លោកបន្តថា ៖ ជាមួយគ្នានេះ​ ខ្ញុំក៏សូមអរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានធ្វេីអោយកម្មវិធីនេះប្រព្រឹត្តទៅរលូនតាមការគ្រោងទុក។ 

អភិបាលរង រាជធានីភ្នំពេញ លោក កើត ឆែ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានថ្លែងបន្តថា៖ ខ្ញុំសូមជូនកុសលផលបុណ្យទាំងនេះដល់បងប្អូនទាំងអស់ សូមសមប្រកបដោយសុភមង្គល​ សុខភាពល្អ​ វិបុលសុខ​ វឌ្ឍនៈភាព​និងសម្រេចតាមបំណងប្រាថ្នារៀងៗខ្លួន 🙏🙏🙏🙏 ៣១ ធ្នូ ២០២៣

លោកថា ៖ កម្មវិធីមនុស្សធម៌នេះ ប្រព្រឹត្តទៅបានដោយសារប្រទេសមានសន្តិភាព🙏 អរគុណសន្តិភាព💐💐💐៕

ដោយ ៖ សិលា


ចែករំលែក៖