ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព នៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព នៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ក្នុងនោះ ៖ 

១-លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធាន

២-លោក ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន 

៣-លោក យឹម សាវី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន និង សមាជិក ៦រូប ។ 

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖