ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សនគរប្រជាធិបតេយ្យ ពិតជាមាន សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់ ៧មករា ឆ្នាំ២០២៤ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សនគរប្រជាធិបតេយ្យ ពិតជាមាន សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់ ៧មករា ឆ្នាំ២០២៤ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបើកឡើងនូវទំព័រសករាជថ្មីនៃកម្ពុជា។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ សូមសម្ដែងនូវសេចក្ដីគោរពដឹងគុណដ៏ស្មោះស្ម័គ្រ ចំពោះគំរូវីរភាពរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកម្មជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យ ដ៏ត្រចះត្រចង់ក្នុងការ រំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជា លំដាប់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លង មកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលជាបន្តបន្ទាប់ ដោយរក្សាបាននូវ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅ មុខជានិច្ច។

យើងខ្ញុំជាថ្នាក់ដឹកនាំនៃ គណបក្សនគរប្រជាធិបតេយ្យ សូមសម្តែងនូវភក្ដីភាព អបអរសាទរខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញារក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់ សម្តេច តេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេសក៍ឯក បិតាសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍។

យើងខ្ញុំជាសមាជិក សមាជិកា គណបក្សនគរប្រជាធិបតេយ្យ សូមគោរពជូនពរ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន សមប្រកបដោយព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា 


ចែករំលែក៖