ភ្នំពេញ ៖ នៅប្រទេសសិង្ហបុរី មានការផ្ញើរសារក្លែងបន្លំ (SMS) និងចុចលើ Link បានបាត់ប្រាក់ចេញពីកុងធនាគារដោយមិនដឹងខ្លួន។ នេះជាការបញ្ជាក់ពីខាង អង្គភាព នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ។
អង្គភាព នាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ សូមរម្លឹកថា ៖ ដូច្នេះប្រសិនបើបានឃើញសារ (SMS) ប្រភេទនេះសូមកុំចុចទៅលើ Link ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនីធនាគារ ជាដាច់ខាត ។
សង្ឃឹមថា ៖ បងប្អូនប្រជាពលរដ្ឋយើង ប្រុងប្រយ័ត្នអោយបានខ្ពស់ អានតែព័ត៌មានពិត ជួយដល់សង្គម បំណងល្អ ពី អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ៕
ដោយ ៖ សិលា