ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៊ាង សុផល្លែត អានសន្ទរកថាអបអរខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ ៧មករា ២០២៤

ចែករំលែក៖

ខេត្តត្បូងឃ្មុ៖ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ ( ៧មករា ឆ្នាំ១៩៧៩ – ២០២៤) និងឡើងអានសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីញរំព្ញកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា។ ការអានសន្ទរកថានេះធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទទី០៨ មករា ឆ្នាំ២០២៤។ 

បន្ទាប់ពី លោកបណ្ឌិត អ៊ាង សុផល្លែត បានអានខ្លឹមសារសន្ទរកទាំងស្រុងរបស់សម្តេចតេជោរួចមក លោក វង្ស សុភី អធិការនគរបាលស្រុក និងជាប្រធានស.២៧ស្រុកអូររាំងឪ បានឡើងប្តេជ្ញាចិត្តដ៏ម៉ឹងម៉ាត់ស្របតាមខ្លឹមសារសន្ទរកថារបស់សម្តេចទាំងស្រុងថា ប្តេជ្ញាចងចាំទិវាថ្ងៃ៧មករាជានិច្ច ប្តេជ្ញារក្សាការពារសមិទ្ធផលដែលមានស្រាប់ឱ្យនៅគង់វង្ស ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រឱ្យ ប្តេជ្ញាបន្តគាំទ្រការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចូលរួមគាំនូវគ្រប់សកម្មភាពគោនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានជាដាច់ខាត។ 

លោកបណ្ឌិត អ៊ាង សុផល្លែត អបអរសាទរ ខួបទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា​ ថ្ងៃកំណេីតទី២​ របស់យេីងទាំងអស់គ្នា ។ 

សូមចងចាំនូវវីរ:ភាពដ៏អង់អាចក្លាហាន​ តស៊ូ​ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជន​ដែលបានពលី​ និងខិតខំយ៉ាងលំបាកបំផុត​ ឆ្លងកាត់គ្រប់ឧបសគ្គ​ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:​នៃរបបដ៏ខ្មៅងងឹត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ 

៧​ មករា​ គឺជាថ្ងៃនៃការចងចាំនូវមហាវីរ:ភាព​ ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន​ បន្សល់ទុកមរតក​នៃជីវិតប្រជាជនខ្មែរ​ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន​ ជាពិសេសបានឱ្យគេស្គាល់កម្ពុជា​ មិនត្រឹមតែជាវាលពិឃាត​ មកស្គាល់ កម្ពុជា​ ជាកម្ពុជាដែលពោរពេញដោយសន្តិភាព​ និងការអភិវឌ្ឍលេីគ្រប់វិស័យ​ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖