ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦១៤គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៦៥គ្រឿង និងម៉ូតូ ៥៤៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៥៦គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៤២គ្រឿង និងម៉ូតូចំនួន ៥១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១១ថ្ងៃ ពីថ្ងៃទី១-១១ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៧,៣៥២គ្រឿង រថយន្តធំ ១០៤គ្រឿង រថយន្តតូច ១,២៦៩គ្រឿង ម៉ូតូ ៥,៩៧៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,១៤៤គ្រឿង, រថយន្តធំ ៣៥គ្រឿង, រថយន្តតូច ៦៥៣គ្រឿង និងម៉ូតូ ៤,៤៥៦គ្រឿង (៤,៤៥៦ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី