ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះធ្វើកិច្ចសន្យាខារ៉ាអូខេចំនួន២ ខណៈចាក់បំពងសំឡេង២៤ម៉ោង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះធ្វើកិច្ចសន្យាទៅលើខារ៉ាអូខេចំនួន២ទីតាំងបន្ទាប់ពីមានការរិះគន់ពីសំណាក់បណ្ដាញសង្គមfacebook ដោយលើកឡើងថាខារ៉ាអូខេយីហោ​ អេហ្សីបខេធីវីចាក់ភ្លេងបំពងសំឡេង២៤ម៉ោងលើ២៤ម៉ោងរំខានដល់ការរកស៊ីទទួលទាននិងដំណេករបស់ពលរដ្ឋនៅជុំវិញទីតាំងខាងលើនៅថ្ងៃទី​ ១៣​ ខែ​ មករា​ ឆ្នាំ២០២៤​។   នគរបាលបានប្រាប់ថាៈ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក​ សៅ​ សារឿន​ អធិការនគរបាលក្រុងប៉ោយប៉ែត​បានបញ្ជាដល់កម្លាំងជំនាញ​និងប៉ុស្តិ៍​នគរបាលរដ្ឋបាល​ ចុះធ្វេីកិច្ចសន្យាតាមហាងខារ៉ាអូខេ​ ក្នុងនោះកម្លាំងយេីងបានធ្វេីកិច្ចសន្យារួចចំនួន​ ២ខារ៉ាអូខេ​ គឺ៖

-ខារ៉ាអូខេយីហោ​ ជីប្រាំបួន​ (G9)

-ខារ៉ាអូខេយីហោ​ អេហ្សីបខេធីវី(A ZIB  KTV)។

នគរបាលបញ្ជាក់ថា  លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនៈនឹងបន្តធ្វេីកិច្ចសន្យាគ្រប់ទីតាំងខារ៉ាអូខេទាំងអស់​ ដែលមាននៅក្នុងក្រុងប៉ោយប៉ែត ដើម្បីសុវត្តិភាពនិងមិនឱ្យមានសំឡេងក្នុងខារ៉ាអូខេបំពងសំឡេងចេញមកក្រៅរំខានដំណេកពលរដ្ឋនៅពេលយប់ ដែលពួកគាត់រកស៊ីទទួលទានពេលថ្ងៃអស់កម្លាំង។

ជាងនេះទៅទៀតពលរដ្ឋបានសំណូមពរដល់កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងខេត្តបន្ទាយមានជ័យក៏ដូចសមត្ថកិច្ចក្រុងប៉ោយប៉ែតមេត្តាជួយមានវិធានការទៅលើក្រុមក្មេងទំនើងដែលជិះម៉ូតូដាក់ស៊ីម៉ាំងប្រែនលាន់ឮរំពងនៅពេលយប់ក៏ដូចនៅពេលថ្ងៃផងដែរ៕ 

ដោយ៖ វណ្ណា


ចែករំលែក៖