ភ្នំពេញ៖ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ១៣លើក បណ្តាលឱ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នក្នុងការបេីកបរ មិនត្រូវពិសារគ្រឿងស្រវឹង ឬប្រេីប្រាស់គ្រឿងញៀនជាដាច់ខាត ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១៣លើក (យប់ ០៩លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ១នាក់), រងរបួសសរុប ១៥នាក់ (ស្រី ០៤នាក់), រងរបួសធ្ងន់ ១៤នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១៦នាក់ (យប់ ១០នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៥លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់),ប្រជែងគ្រោះថ្នាក់ ០៣លើក (ស្លាប់ ០១នាក់)និងបត់/គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់)។
សូមជម្រាបថា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពីរបាយការណ៍លទ្ធផលរយៈពេល ១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែមករា ឆ្នាំ២០២៤ ខណៈយានយន្តចូលគោលដៅចំនួន ១,០០១៤គ្រឿង រថយន្តធំ ១៣៤គ្រឿង រថយន្តតូច ១,៧៩៤គ្រឿង ម៉ូតូ ៨,០៨៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,១៥១គ្រឿង, រថយន្តធំ ៤៥គ្រឿង, រថយន្តតូច ៨៩១គ្រឿង និងម៉ូតូ ៦,២១៥គ្រឿង (៦,២១៥ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេសកម្ពុជា៕
ដោយ៖ តារា