ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ បន្តឃាត់​ខ្លួន​មនុស្ស ៤១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននាថ្ងៃទី១៦ ​ខែមករាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែង​ឱ្យដឹងនៅថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៤​នេះថា៖​ កម្លាំងសមត្ថកិច្ច​ទូទាំងប្រទេស​ បានឃាត់ខ្លួន​ជនសង្ស័យចំនួន​ ៤១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា​ម្សិលមិញនេះ។

លោកអ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង​ ៤១នាក់នោះ មាន ២៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១០ករណី​ និងជនសង្ស័យ​ ១៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១២ករណី។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។ 

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ៕

ដោយ​៖ តារា​


ចែករំលែក៖