ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អត់ការធ្វើចេះរពឹសមាត់នៅមិនស្ងៀមចាក់ចុចពីនេះពីនោះមិនចេះចប់ = ខ្លឹមសារសំខាន់ដែលទណ្ឌិតរូបនេះលើកមកនិយាយគឺការញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិនិងរវាងកម្ពុជាជាមួយអន្តរជាតិ?

២- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក៏តែងតែបន្តុះបង្អាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា = ដោយភ្លេចគិតថាខ្លួនឯងទោះអ្នកលាងចានមេដឹកនាំប្រទេសក៏មិនបានជួបផង ហើយនៅតែអួតក្អេងក្អាង?

៣- ក្នុងពេលបំពេញបេសកកម្មនៅបរទេសសម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលសវនាកានិងការចូលជួបសម្តែងការគួរសមពីឥស្សរជនជាន់ខ្ពស់បរទេសជាច្រើន = នេះជាការទទួលស្គាល់និងផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមជូនសម្តេចធិបតី ពីអន្តរជាតិ?

៤- គ្មានប្រតិកម្មណាមួយពីឥស្សរជនបរទេសលើសារញុះញង់របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ឡើយ = អន្តរជាតិបានទាត់ក្បាលជនក្បត់ជាតិនេះចោលហើយ?

៥- អាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ថាមេដឹកនាំបារាំងយល់ខុសដែលបានអញ្ជើញនិងទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត = តើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិយល់ខុសឬប្រធានាធិបតីបារាំងយល់ខុស?

៦- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់និយាយថាឲ្យកម្លាំងប្រជាធិបតេយ្យរួបរួមគ្នាក្នុងពេលដែលកម្លាំងដែលហៅថាប្រជាធិបតេយ្យកំពុងបែកបាក់ = ដែលគេហៅថាជាកម្លាំងអនាធិបតេយ្យដូចក្តាមចាប់ដាក់ចង្អេរ?

៧- វិធីទប់ទល់នឹងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ = គឺញុះញង់ឲ្យសកម្មជនជាប់គុកហើយខ្លួនឯងរត់ចោលស្រុកនិងមិនហ៊ានចូលស្រុក?

៨- កម្លាំងចិត្តរបស់ទណ្ឌិតនិងក្រុមឧទ្ទាមក្រៅច្បាប់គឺសម្ងំរស់នៅភៀសខ្លួនឯបារាំងនិងឯនាយសមុទ្ររង់ចាំមជ្ជរាជមកអូសកយកថ្ងៃណាមួយ = នេះជាកម្លាំងចិត្តរបស់ក្រុមក្បត់ជាតិ?

៩- ក្រុមឧទ្ទាមក្រៅច្បាប់ដេករង់ចាំឱកាសរាជរដ្ឋាភិបាលកម្ពុជាដួលរលំ = នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាមានការគាំទ្រពីប្រជាជនយ៉ាងខ្លាំងនិងយ៉ាងធំធេង? ដេកចាំទៅអានាង?

១០- អ្នកដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានផ្លាស់ប្តូរជំហរអស់ហើយក្រោយពីបានឃើញការពិត = ទោះបីវិទ្យុអាស៊ីសេរីខិតខំរាវរកឯកសារចាស់ៗមកផ្សាយឡើងវិញដើម្បីបំបែកបំបាក់យ៉ាងណាក៏ឥតប្រយោជន៍ដែរ? ៕ 

ដោយ ៖ សិលា


ចែករំលែក៖