ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងអេតចាយយ៉ាងសន្ធោសន្ធៅ នាវេលាម៉ោង ១៦និង ៥០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅជាប់ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឡេង លឹមអ៑ាង ភេទប្រុស អាយុ៤៣ឆាំ្ន មុខរបរម្ចាស់ទីតាំង ស្នាក់នៅតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេលឺមានការផ្ទុះខ្លាំងពីខាងក្នុងឃ្លាំង រួចក៏កេីតជាផ្សែងនិងអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃ ញាប់ជេីង ។
ក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះ បណ្ដាលឱ្យមនុស្សម្នាក់រងរបួសជេីងទាំងសងខាង និងត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ ។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានបញ្ចាក់ពីមូលហេតុ គឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាសតូច ដោយទីតាំងនេះជាប្រភេទសំណង់ឃ្លាំង ថ្ម ប្រក់សង្ក័សី ទំហំ ៥០មx៦០ម និងខូចខាតសម្ភារៈមួយចំនួនធំ ហេីយបានប្រេីរថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៤គ្រឿងក៏រលត់ទៅវិញជាស្ថាពរនៅម៉ោង ១៧និង១០នាទី ថ្ងៃខែឆ្នាំដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ