ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងអេតចាយមួយកន្លែងក្នុងខណ្ឌដង្កោ​ បណ្ដាលឱ្យមនុស្សម្នាក់រលាកជេីងទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​ ៖​ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងអេតចាយយ៉ាងសន្ធោសន្ធៅ​ នាវេលាម៉ោង ១៦និង ៥០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤​ ស្ថិតនៅជាប់ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ ឡេង លឹមអ៑ាង ភេទប្រុស អាយុ៤៣ឆាំ្ន មុខរបរម្ចាស់ទីតាំង​ ស្នាក់នៅតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុគេលឺមានការផ្ទុះខ្លាំងពីខាងក្នុងឃ្លាំង​ រួចក៏កេីតជាផ្សែងនិងអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅតែម្ដង​ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ទឹកពន្លត់​យ៉ាងញាប់ដៃ​ ញាប់ជេីង​ ។ 

    ក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះ​ បណ្ដាលឱ្យមនុស្សម្នាក់រងរបួសជេីងទាំងសងខាង​ និងត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ​ ។​ ជាមួយគ្នានោះសមត្ថកិច្ចក៏បានបញ្ចាក់ពីមូលហេតុ​ គឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាសតូច​ ដោយទីតាំងនេះជាប្រភេទសំណង់ឃ្លាំង ថ្ម ប្រក់សង្ក័សី​ ទំហំ ៥០មx៦០ម​ និងខូចខាតសម្ភារៈមួយចំនួនធំ​ ហេីយបានប្រេីរថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៤គ្រឿង​ក៏រលត់ទៅវិញជាស្ថាពរនៅម៉ោង ១៧និង១០នាទី ថ្ងៃខែឆ្នាំដដែល​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖