ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤៖ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិពលមកលើខាងជើង និងឦសានប្រទេសកម្ពុជាជាមួយនឹងខ្យល់មូសុងឦសានកម្រិតមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី១៨-២៣°C សីតុណ្ហភាពអតិបរមាពី៣១-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី
⁃ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២១°C។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,៥០ម៉ែត្រ៕
ដោយ ៖ សិលា