ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពធនរឹងមាំក្នុងផ្នែកស្បៀងអាហររបស់កម្ពុជា ក្នុងស្ថានភាពពិភពលោកជួបនូវវិបត្តិស្បៀងអាហារ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍ថា ៖ ជាការពិតវិស័យកសិកម្មនៅកម្ពុជា នៅតែបន្តរឹងមាំ និងរក្សាបាននូវភាពរឹងមាំបានរួមចំណែកដ៏សំខាន់ នៅក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ទោះបីក្នុងស្ថានភាពពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ នៅក្នុងស្មារតីបុរេសកម្មរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន សំដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញបានឆាប់រហ័ស ជាមួយនឹងកំណើន ៥,៦ ភាគរយនៅឆ្នាំ២០២៣ និងការរំពឹងទុកថា អាចសម្រេចបានកំណើនប្រមាណ ៦,៦ នៅឆ្នាំ២០២៤នេះ។ 

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជុំរុញទៅក្រសួងពាក់ព័ន្ធទាំងអស់ធ្វើការសិក្សាពីតម្រូវការទីផ្សាររបស់ប្រទេសនានា ដើម្បីបើកទីផ្សារកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសនោះ។

សម្ដេចបានលើកឧទាហរណ៍ថា ពេលខ្លះប្រទេសមួយនោះបានទិញអង្ករពី៦០ប្រទេសរួចហើយ ដូច្នេះទីផ្សារអង្កររបស់កម្ពុជាដែលចូលទៅលើទីផ្សាររបស់ប្រទេសនោះពិតជាពុំអាចនោះទេ ដូច្នេះសម្ដេចបានណែនាំឲ្យក្រសួងស្ថាប័នជំរុញណែនាំនៅផលិតផលកសិកម្មផ្សេងវិញ។

សម្ដេចបានឲ្យជាយោបល់ថាត្រូវមើលថាតើប្រទេសនោះគេមានអ្វីរួចរាល់ហើយ និងកំពុងខ្វះឬត្រូវការអ្វីដើម្បីផ្គត់ផ្គង់លើកទីផ្សារទៅដល់ប្រជាពលរដ្ឋរបស់ពួកគេ ៕

ដោយ ៖ សិលា


ចែករំលែក៖