ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ! ឃាតករ​លាក់មុខ​ បន្តសម្លាញ់មនុស្ស​ ០៧នាក់ និងរបួសធ្ងន់ស្រាល ០៦នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី ៣០ ខែមករា​ ឆ្នាំ​២០២៤នេះ បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ និងរបួសធ្ងន់ស្រាល ០៦នាក់​ និងបានកើតឡើងចំនួន ០៧លើក។ 

នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា​ បានកើតឡើងចំនួន ០៧លើក (យប់ ០៥លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៦នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៩នាក់ (យប់ ០៧នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់), បត់គ្រោះថ្នាក់ ០២លើក (ស្លាប់ ០២នាក់) និងស្រវឹង ០១លើក (ស្លាប់ ០១នាក់) ៕

ដោយ​៖ តារា​


ចែករំលែក៖