ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាអ្នកស្ម័គ្រចិត្តការពារតំបន់សត្វក្ងោកនៅភ្នំធិបតី ស្រុកគាស់ក្រឡ ទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជនតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ៣០ ខែ  មករា ឆ្នាំ ២០២៤នេះ  ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា  គាស់ក្រឡដឹកនាំដោយ លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ បានអញ្ជើញជួបសំណេះសំណាល  និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាស្រុក ផ្តល់ជូនប្រជាពលរដ្ឋជាអ្នកស្មគ្រ័ចិត្តការពារតំបន់សត្វក្ងោក នៅភ្នំធិបតី ឃុំធបិតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ 

នាឱកាសនោះ  លោក ញឹក សារ៉ែន ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម សុខ លូ  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ខេត្តបាត់ដំបង  ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ  ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ 

 ជាមួយគ្នានេះ លោកប្រធានគណៈកម្មាធិការអនុ

សាខា ក៏សូមឱ្យបងប្អូនអ្នកស្មគ្រ័ចិត្ត ព្រមទាំងក្រុមគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យទាំងការរស់នៅ  និងការហូបចុច  ដើម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀត

បៀនព្រមទាំងលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់មើលថែការពារសត្វក្ងោកក៏ដូចជាសត្វផ្សេងៗទៀតនៅតំបន់អភិរក្សសត្វក្នុងភូមិសាស្រ្តភ្នំធិបតីទាំងមូលក្នុងគោលបំណងដើម្បីទាក់ទាញ់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាសត្វជាពិសេសសត្វក្ងោកក្នុងក្នុងតំបន់អភិរក្សភ្នំធិបតី  ស្រុកគាស់ក្រឡ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនរួមមាន៖   អង្ករ ២០០គីឡូក្រាម មី ៨កេស ត្រីខ ៨យួរ  ទឹកត្រីនិងទឹកស៊ីអ៉ីវ ៨យួរ ថ្នាំលាបរបួស ៨ដប ប្រេងកូឡា ៨ប្រអប់ផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖